ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៨ ខែមីនា៖ បង្ក្រាប១៤ករណី ឃាត់ខ្លួន៣២នាក់
09-03-2026 07:09
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៤ករណី ឃាត់ខ្លួនជនសង្ស័យ៣២នាក់។
* ករណីជួញដូរ ៣ករណី ឃាត់ខ្លួន៥នាក់
* ករណីដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ខ្លួន៩នាក់
* ករណីប្រើប្រាស់ ៤ករណី ឃាត់ខ្លួន១៨នាក់
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១៤៧៤ករណី ឃាត់ខ្លួន៣៧១២នាក់ (ស្រី២៤៩នាក់)៕




