អគ្គនាយក​ធនាគារ​ ARDB បន្ត​ជួប​ពិភាក្សា​ការងារ​ជាមួយក្រុម​អ្នក​វិនិយោគ​លើ​វិស័យ​ស្វាយ​ចន្ទី​ មក​ពី​ខេត្ត​ក្វាងស៊ី

09-03-2026 07:48

(​ណាននីង)៖​ ​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ (ARDB) នៅ​ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦​ បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ចំនួន០៥​ ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ ដោយ​មាន​ការ​សម្របសម្រួល​របស់​ស្ថាន​អគ្គកុងសុល​កម្ពុជា​ ប្រចាំ​ទីក្រុង​ណាននីង​។

​ក្រុមហ៊ុន​ទាំង៥នោះរួមមាន៖​ ១-​ ZhongJing Cheng Tou (Guangxi) Industrial Investment Group Co.,Ltd., ២-​ Fangchenggang Baoneng New Materials Co.,Ltd., ៣-​ Guangxi Luhai International Supply Chain Co.,Ltd., ៤-​ Nanning Nayingda Digital Industry Co.,Ltd., ៥-​ Zhongyue (Guangxi) Supply Chain Management Co.,Ltd.។

កិច្ច​ពិភាក្សា​បាន​ផ្តោត​សំខាន់​លើ​ចំណុច​ សំខាន់​ៗមួយ​ចំនួន​ ដូចជា៖ ការ​គាំ​ទ្រ​របស់​ធនាគារ​ ARDB​ លើ​ខ្សែ​ច្រវាក់ផលិតកម្ម​ស្វាយ​ចន្ទី​កម្ពុជា, ​ការ​ស្នើ​សុំ​ការ​សម្របសម្រួល​ការ​បញ្ជា​ទិញ​គ្រាប់​ស្វាយ​ចន្ទី​​កម្ពុជា​ ទៅ​កាន់​ប្រទេស​ចិន​ តាម​រយៈ​ការ​ទូទាត់​អន្តរជាតិ LC (Cross Border Settlement-L/C), ការ​ដឹក​ជញ្ជូន​គ្រាប់​ស្វាយ​ចន្ទី​កម្ពុជា​មក​កាន់​ប្រទេស​ចិន​ដោយ​ផ្ទាល់​ និង បំណង​បើក​រោងចក្រ​កៃ​ច្នៃ​ផលិត​ផល​ស្វាយ​ចន្ទី​ផ្ទាល់​នៅប្រទេស​កម្ពុជា​៕