* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ពាក់ព័ន្ធនឹងបញ្ហាផ្គត់ផ្គង់ប្រេងឥន្ធនៈ ក្រសួងកសិកម្ម លើកទឹកចិត្តប្រជាកសិករ បន្តតាមដាន និងអនុវត្តតាមការណែនាំរបស់ក្រសួងរ៉ែ និងថាមពល និងក្រសួងពាណិជ្ជកម្ម

09-03-2026 10:00

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ពាក់ព័ន្ធនឹងបញ្ហាផ្គត់ផ្គង់ប្រេងឥន្ធនៈ ក្រសួងកសិកម្ម លើកទឹកចិត្តប្រជាកសិករ បន្តតាមដាន និងអនុវត្តតាមការណែនាំរបស់ក្រសួងរ៉ែ និងថាមពល និងក្រសួងពាណិជ្ជកម្ម។

លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា ក្រសួងកសិកម្មកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះក្តីកង្វល់របស់បងប្អូនកសិករ ពាក់ព័ន្ធនឹងបញ្ហាផ្គត់ផ្គង់ប្រេងឥន្ធនៈ។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ក្រសួងកសិកម្ម បាននិងកំពុងពិភាក្សាករណីនេះជាមួយក្រសួងពាក់ព័ន្ធ ដើម្បីសម្របសម្រួលបញ្ហាប្រឈមលើការខ្វះខាតប្រេងម៉ាស៊ូតសម្រាប់កសិករប្រើប្រាស់។

លោក បានមានប្រសាសន៍ដូច្នេះថា៖ «ក្រសួងកសិកម្មកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះក្តីកង្វល់របស់ពុកម៉ែមាមីងបងប្អូនកសិករ ពាក់ព័ន្ធនឹងបញ្ហាផ្គត់ផ្គង់ប្រេងឥន្ធនៈ ហើយឯកឧត្តមរដ្ឋមន្ត្រីក៏បានពិភាក្សាពីករណីនេះជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មផងដែរ»។

«ក្នុងអំឡុងពេលនេះ ក្រសួងសូមលើកទឹកចិត្តដល់បងប្អូនប្រជាកសិករទាំងអស់ឱ្យបន្តតាមដានព័ត៌មាន និងអនុវត្តតាមការណែនាំរបស់ក្រសួងជំនាញទាំងពីរឱ្យបានខ្ជាប់ខ្ជួន»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោក ឃឹម ហ្វីណង់ ក្រោយសង្គ្រាមនៅមជ្ឃិមបូព៌ាបានផ្ទុះឡើង បញ្ហាតម្លៃប្រេងនៅលើសកលលោកមានការប្រែប្រួល រួមទាំងកម្ពុជាផងដែរ។ មានសេចក្តីរាយការណ៍ថា បញ្ហាថ្លៃប្រេង បានធ្វើឱ្យតាមបណ្ដាស្ថានីយ៍សាំងមួយចំនួនផ្អាកការលក់ជាកាដុង ឬឈានដល់ការផ្អាកការផ្គត់ផ្គង់ប្រេងតែម្ដង ដែលធ្វើឱ្យមានការលំបាកដល់កសិករ ក្នុងការធ្វើកសិកម្ម។

ទោះជាយ៉ាងនេះក្តី លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ បានថ្លែងថា បើទោះបីសង្គ្រាមនៅមជ្ឈឹមបូព៌ា កម្ពុជាមិនទាន់មានស្ថានភាពខ្វះប្រេងបម្រុងនោះទេ សន្និធិបម្រុងរបស់កម្ពុជាអាចឈរជើងបាន២១ថ្ងៃ មានន័យថា បើក្រុមហ៊ុនប្រេងមិនអាចនាំចូលប្រេងពីពិភពលោកបាន គឺយើងអាចឈរជើងបាន២១ថ្ងៃ។

ក្រសួងពាណិជ្ជកម្ម កាលពីម្សិលមិញដដែល បានចេញប្រកាសអំពីតម្លៃប្រេងកើនឡើង សម្រាប់ថ្ងៃទី៨ ដល់ទី១០ ខែមីនា ឆ្នាំ២០២៦ ក្នុងនោះ សាំង = ៤,៤០០រៀល និង ម៉ាស៊ូត = ៥,១៥០រៀល៕