* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋបាលក្រុងដូនកែវ ចាប់ផ្ដើមដំឡើងបង្គោលបំពាក់ភ្លើងផ្ទាំងសូឡាជិត ៣០០បង្គោល នៅបណ្ដោយផ្លូវជិត ៧ពាន់ម៉ែត្រ ក្នុងយុទ្ធនាការ «ផ្ទះ១ សូឡា១»

09-03-2026 14:42

(ខេត្តតាកែវ)៖ លោក កង អាណាន់ អភិបាលក្រុងដូនកែវ គ្រោងរៀបចំដំឡើងអំពូលសូឡា ដើរដោយថាមពលព្រះអាទិត្យ (Solar Light) ជាង ៣០០កន្លែង នៅបណ្ដោយផ្លូវឆ្លងកាត់ភូមិសាស្រ្តស្ពានចុងថ្នល់ រហូតដល់វត្តធន់មន់ ដែលមានប្រវែងប្រមាណជិត ៧,០០០ ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់បារាយណ៍។

ក្នុងឱកាសចុះពិនិត្យផ្ទាល់ក្រុមបច្ចេកទេស រៀបចំតម្លើងបង្គោលភ្លើងសូឡា នាព្រឹកថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២៦ លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានថ្លែងថា លោកបានរៀបចំយុទ្ធនាការ «ផ្ទះ១ សូឡា១» ដោយធ្វើការគៀងគរថវិកា ពីសប្បុរសជនជិតឆ្ងាយ ចូលរួម ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសបានដាក់នៅភ្លើងអំពូលសូឡា ក៏ដូចជាការកែលម្អសោភ័ណភាពក្នុងមូលដ្ឋាន។

លោកអភិបាលក្រុងបានបន្តថា ការដំឡើងនេះ មិនត្រឹមតែជួយ ឱ្យភូមិឃុំមានពន្លឺចែងចាំង នៅពេលរាត្រីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រភូមិ-ឃុំ មានសុវត្ថិភាពផងដែរ។ ការដាក់អំពូលសូឡានេះ គឺដើម្បីកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍នៅពេលយប់ ដោយសារអ្នកបើកបរមានភាពងាយស្រួល ក្នុងការមើលផ្លូវ និងជួយបង្ការសកម្មភាព មិនប្រក្រតីផ្សេងៗ និងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរពេលយប់អាធ្រាត្រ។

តំណាងបងប្អូនប្រជាពលរដ្ឋម្នាក់ បានសម្តែងនូវក្តីសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរ រដ្ឋបាលក្រុងដូនកែវ ដោយកាលពីមុនបណ្ដោយផ្លូវនេះ មានភាពងងឹតខ្លាំងដែលបង្កការភ័យខ្លាច ប៉ុន្តែពេលនេះ លោកអភិបាលក្រុង បានរៀបចំយុទ្ធនាការនេះ គឺសូមគាំទ្រពេញទំហឹង៕