* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សមាគមធនាគារនៅកម្ពុជា នាំយកថវិកា សម្ភារៈប្រើប្រាស់ និងស្បៀងអាហារសម្រាប់ចែកជូនគ្រួសារភៀសសឹក និងវីរកងទ័ពជួរមុខ

09-03-2026 14:51

(កោះកុង)៖ សមាគមធនាគារនៅកម្ពុជា (ABC) ដឹកនាំដោយលោក រ័ត្ន សោភ័ណ ប្រធានសមាគម, លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកគ្រឹះស្ថានធនាគារ ព្រមទាំង គណៈគ្រប់គ្រងលេខាធិការដ្ឋានសមាគម នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ បាននាំយកជំនួយសប្បុរសធម៌ រួមមានៈថវិកា ៨លានរៀល ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួនជូនដល់រដ្ឋបាលខេត្តកោះកុង សម្រាប់ចែកជូនដល់ក្រុមគ្រួសារភៀសសឹក និងវីរកងទ័ពជួរមុខ នៅក្នុងភូមិសាស្រ្តខេត្តកោះកុងទាំងមូល។

ក្នុងឱកាសនោះលោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង ព្រមទាំងក្រុមការងាររបស់រដ្ឋបាលខេត្តកោះកុង បានអញ្ជើញទទួល និងសា្វគមន៍ដោយផ្ទាល់ដល់គណៈប្រតិភូពីសមាគមធនាគារនៅកម្ពុជា។

នាឱកាសនោះលោក រ័ត្ន សោភ័ណ បានបញ្ជាក់ថា ការនាំយកជំនួយសប្បុរសធម៌ជូនដល់រដ្ឋបាលខេត្តកោះកុង គឺបង្ហាញពីឆន្ទៈ និងការចូលរួមចំណែករបស់វិស័យធនាគារក្នុងការជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋដែលជាជនភៀសសឹក ក៏ដូចជាវីរកងទ័ពជួរមុខ ដែលកំពុងប្រឈមការលំបាកដោយសារការឈ្លានពីសំណាក់យោធាថៃមកលើកម្ពុជា។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីអភិបាលខេត្តកោះកុង ដែលបានជួយសម្រួលដល់ប្រតិបត្តិការនានារបស់សាខាគ្រឹះស្ថានធនាគារនៅទូទាំងខេត្តកោះកុងផងដែរ។

ជាការឆ្លើយតប លោកស្រី ឈី វ៉ា បានថ្លែងអំណរគុណចំពោះសមាគមធនាគារនៅកម្ពុជា ដែលបានយកចិត្តទុកដាក់ក្នុងការចូលរួមផ្ដល់ជាជំនួយសប្បុរសធម៌នេះសម្រាប់ចែកជូនដល់ក្រុមគ្រួសារពលរដ្ឋភៀសសឹក ដែលកំពុងជួបប្រឈមបញ្ហាដោយសារការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា។

ក្នុងឱកាសនោះ លោកប្រធានសមាគមធនាគារ ក៏បានជម្រាបជូនលោកស្រីអភិបាលខេត្តកុះកុងថា នាពេលកន្លងទៅ សមាគមធនាគារនៅកម្ពុជា ធ្លាប់បាននាំយកជំនួយសប្បុរសធម៌ជាថវិកា និងស្បៀងអាហារ ព្រមទាំងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន ជូនដល់រដ្ឋបាលខេត្តដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ។ លើសពីនេះសមាគមធនាគារនៅកម្ពុជា ធ្លាប់បានចុះចែកជូនជំនួយដោយផ្ទាល់ ជូនដល់ប្រជាពលរដ្ឋជាជនភៀសសឹក និងកងទ័ពជួរមុខផងដែរ។

លោកបន្តថា ជំនួយសប្បុរសធម៌នេះ គឺបន្ថែមទៅលើអ្វីដែលគ្រឹះស្ថានធនាគារបានផ្តល់ជូនប្រជាពលដ្ឋភៀសសឹក និងវីរកងទ័ពជួរមុខ ជាពិសេសការប្តេជ្ញាចិត្តរបស់វិស័យធនាគារក្នុងការអនុវត្តតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជាចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ និងសេចក្តីណែនាំស្តីពី វិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ដោយធ្វើការលើកលែងការទូទាត់ការប្រាក់ ព្រមទាំងពន្យាពេលទូទាត់សងប្រាក់ដើមរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ សម្រាប់យោធិនជួរមុខ ដែលធ្វើប្រតិបត្តិការដោយផ្ទាល់នៅក្នុងសមរភូមិប្រយុទ្ធ និងលើកលែងការទូទាត់ការប្រាក់ ព្រមទាំងពន្យាពេលទូទាត់សងប្រាក់ដើមរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ និងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ សមាគមធនាគារនៅកម្ពុជា ក៏បាននាំយកជំនួយឧបត្ថម្ភរួមមាន ជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ជូនដល់ក្រុមគ្រួសារភៀសសឹកប្រមាណជាង ៨០០គ្រួសារ ដែលកំពុងស្នាក់អាស្រ័យបណ្ដោះអាសន្ន នៅមណ្ឌលសុវត្ថិភាពចំនួន ២ទីតាំងផ្សេងគ្នា ក្នុងខេត្តឧត្ដរមានជ័យ និងខេត្តព្រះវិហារផងដែរ៕