* អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ៖ ការខូចប្រាសាទព្រះវិហារដោយសារការបាញ់ផ្លោងសព្វាវុធធុនធ្ងន់ របស់យោធាថៃ គឺជាវិនាសកម្មចំពោះបេតិកភណ្ឌពិភពលោក
* ឯកអគ្គរដ្ឋទូតរុស្ស៉ី ចាត់ទុកវត្តមាននាវាហ្វឹកហ្វឺនរុស្ស៉ី PEREKOP នៅកម្ពុជា បង្ហាញកាន់តែច្បាស់ពីចំណងមិត្តភាពកម្ពុជា-រុស្ស៉ី ពិសេសវិស័យកងទ័ព
* CDC ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងក្រុមហ៊ុនឯនជនចំនួន២ លើ «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» មានតម្លៃជិត ១ពាន់លានដុល្លារ
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូន លោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៦
* ប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋពីរថ្ងៃ
* នាវាហ្វឹកហ្វឺនយោធារុស្ស៊ី Perekop ចូលចតនៅកម្ពុជា ដេីម្បីបំពេញទស្សនកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការ
* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រកាសសមាសភាពក្រុមការងារ ជំរុញការផ្តល់អត្តសញ្ញាណបណ្ណ និងឯកសារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋខ្មែរទូទៅ និងវិលត្រឡប់ពីប្រទេសថៃ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

09-03-2026 15:14

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង (សាលធំថ្មីសាលាខេត្ត) បានរៀបចំពិធីប្រកាសសមាសភាពក្រុមការងារដឹកនាំ គាំទ្រ តាមដាន និងជំរុញការអនុវត្តផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណកម្មផ្សេងៗទៀត ជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរ ដែលទើបវិលត្រឡប់ពីប្រទេសថៃ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារប្រចាំភូមិភាគទី៧ និងលោក ញឹក បានខេង អភិបាលរងខេត្ត តំណាង លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដោយមានអ្នកពាក់ព័ន្ធចូលរួមប្រមាណ៣៥០នាក់។

ការបង្កើតក្រុមការងារនេះឡើង ស្របតាមសេចក្តីសម្រេចលេខ ១៣២០០សសរ របស់ក្រសួងមហាផ្ទៃ និងសេចក្តីសម្រេចលេខ ០១៧សសរ.ព.ស របស់រដ្ឋបាលខេត្តពោធិ៍សាត់ គឺដើម្បីពង្រឹងប្រសិទ្ធភាព និងពន្លឿនការងារផ្តល់សេវាអត្តសញ្ញាណកម្ម ផ្តោតលើប្រជាពលរដ្ឋទូទៅ ដោយធានាឱ្យពួកគាត់ទទួលបានអត្តសញ្ញាណបណ្ណ និងឯកសារចាំបាច់នានាបានទាន់ពេលវេលា និងពលករវិលត្រលប់ ដោយយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់មកពីប្រទេសថៃ ដើម្បីឱ្យពួកគាត់មានឯកសារស្របច្បាប់ សម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅ និងការរកការងារធ្វើក្នុងស្រុក។

លោក ញឹក បានខេង អភិបាលរងខេត្ត តំណាង លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរទើបវិលត្រឡប់មកពីប្រទេសថៃ ដែលពុំទាន់មានឯកសារគ្រប់គ្រាន់ចាប់ពីខែកញ្ញា ឆ្នាំ២០២៥ ដល់ខែកុម្ភៈ ឆ្នាំ២០២៦ ត្រូវបានចុះបញ្ជីអត្រានុកូលដ្ឋានកំណើត មានចំនួន១,០៩៤នាក់ ចុះបញ្ជីស្នាក់នៅ មានចំនួន១,០២៧នាក់ និងប្រជាពលរដ្ឋខ្មែររស់នៅមូលដ្ឋាន បានចុះបញ្ជីអត្រានុកូលដ្ឋានកំណើត មានចំនួន ៧៤៤នាក់ និងចុះបញ្ជីស្នាក់នៅ មានចំនួន៦៦៨នាក់។ បើតាមផែនការខេត្តពោធិ៍សាត់ ត្រូវផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរសម្រាប់ឆ្នាំ២០២៦ ចំនួន១១៥,១១៩នាក់ ហើយត្រូវចាប់អនុវត្តក្នុងខែមីនានេះ។ លោកបានលើកឡើងថា ការងារដ៏សំខាន់នេះ គឺមានគោលដៅជំរុញការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ឱ្យនៅកៀកជិតប្រជាពលរដ្ឋបំផុត។ ដើម្បីបង្កភាពងាយស្រួល សូមឱ្យអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ចុះបញ្ជីកំណើត ស្នាក់នៅ និងអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ស្របតាមច្បាប់ជាធរមាន។ ចំណែករដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ ត្រូវចេញសេចក្ដីចម្លងជូនពលរដ្ឋដែលបាត់បង់ ឬខូចខាតឱ្យបានលឿនទាន់ពេលវេលាទៅតាមដែរអាចធ្វើទៅបាន ហើយប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវចេញសៀវភៅស្នាក់នៅទុតិយតាជូនពលរដ្ឋក្នុងករណីបាត់ ឬខូចឱ្យបានលឿន។

លោកក៏បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធ ត្រូវបំពេញបែបបទផ្តល់ជូនពលរដ្ឋដែលអត្តសញ្ញាណបណ្ណអស់សុពលភាពបាត់ ឬខូច អនុវត្តតាមគោលការណ៍រាជរដ្ឋាភិបាល ដោយមិនត្រូវទុកឱ្យប្រជាពលរដ្ឋខ្មែរណាម្នាក់គ្មានឯកសារបញ្ជាក់អត្តសញ្ញាណប្រើប្រាស់ឡើយ ដោយត្រូវជំរុញការផ្តល់ឯកសារអត្តសញ្ញាណជូនពលរដ្ឋគ្រប់រូប ជាពិសេសអ្នកដែលទើបវិលត្រលប់ពីប្រទេសថៃ។

លោកក៏បានរំលឹកដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបញ្ជូនរបាយការណ៍ប្រចាំខែ មកតាមឋានានុក្រមឱ្យបានទៀងទាត់មកកាន់រដ្ឋបាលខេត្ត ដើម្បីរដ្ឋបាលខេត្តបញ្ជូនទៅកាលរដ្ឋបាលជាតិដោយសង្ឃឹមថា នឹងចូលរួមឱ្យបានពេញលេញនិងខិតខំ ត្រង់ត្រាប់ស្តាប់ ចាប់យកចំណុចសំខាន់ៗដើម្បីធ្វើការកែលម្អនូវចំណុចខ្វះខាត និងពង្រឹងការអនុវត្តការងារអត្តសញ្ញាណកម្មឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធិភាពខ្ពស់។

បន្ទាប់ពីលោក សួង សារាវុធ នាយករដ្ឋបាលសាលាខេត្ត បានអានសេចក្តីសម្រេចលេខ០១៧សសរ.ព.ស ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត ស្តីពីការបង្កើតក្រុមការងារដឹកនាំ ជម្រុញ និងអនុវត្តការផ្តល់អត្តសញ្ញាណកម្មសញ្ជាតិខ្មែរ និងឯកសារផ្សេងៗទៀត ជូនប្រជាពលរដ្ឋខ្មែរទូទៅ និងទើបវិលត្រឡប់ពីប្រទេសថៃ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់នោះ រួចមក, លោក ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារប្រចាំភូមិភាគទី៧ បានបង្ហាញថា ប្រជាពលរដ្ឋខ្មែរទូទៅ និងទើបវិលត្រឡប់មកពីប្រទេសថៃ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដោយសារផលប៉ះពាល់ នៃជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥មក បណ្តាលឱ្យមានប្រជាពលរដ្ឋមួយចំនួនបាត់បង់ ឬខូចខាតឯកសារអត្តសញ្ញាណ ដែលជាឧបសគ្គដល់ការទទួលសេវាសាធារណៈ និងការត្រៀមខ្លួនសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។

ដូច្នេះការផ្តល់ឯកសារអត្តសញ្ញាណ គឺជារឿងចាំបាច់បំផុត ក្រោមទិសស្លោក “មិនត្រូវទុកឱ្យប្រជាពលរដ្ឋខ្មែរណាម្នាក់ គ្មានឯកសារបញ្ជាក់អត្តសញ្ញាណប្រើប្រាស់ឡើយ”។ ក្នុងន័យនេះ សូមឱ្យអ្នកពាក់ព័ន្ធ ត្រូវពន្លឿនការចេញសេចក្តីចម្លង ឬទុតិយតាជូនពលរដ្ឋឱ្យបានឆាប់រហ័ស ត្រូវរៀបចំតាមសន្ទស្សន៍ផែនការដែលបានកំណត់ ដោយក្នុងនោះអគ្គនាយកដ្ឋានបានកំណត់រយៈពេល២១ថ្ងៃ នៃថ្ងៃធ្វើការសម្រាប់ការផលិត និងចែកជូនដល់ដៃពលរដ្ឋ។

លោកអគ្គនាយករង បានបញ្ជាក់ថា ចំពោះករណីជនបរទេសចូលសញ្ជាតិ គឺមិនអនុញ្ញាតឱ្យចុះបញ្ជីនៅថ្នាក់មូលដ្ឋានឡើយ គឺត្រូវបញ្ជូនមកនាយកដ្ឋានសញ្ជាតិ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ជៀសវាងការក្លែងបន្លំ។

ជាមួយគ្នានេះ ដើម្បីធានាប្រសិទ្ធភាពការងារ លោកបានជំរុញឱ្យប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងទំនើបដូចជា CoolApp, Telegram ឬ WhatsApp សម្រាប់ដោះស្រាយបញ្ហាបន្ទាន់ និងការរាយការណ៍លទ្ធផលប្រចាំថ្ងៃ។ ជាពិសេសរដ្ឋបាលខេត្ត ក៏ត្រូវបូកសរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ឱ្យបានទៀងទាត់តាមការកំណត់៕