សេពគ្រឿងញៀន​ គឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គម! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៩ ខែមីនា​៖ បង្ក្រាប២៥ករណី ឃាត់ខ្លួន៥៣នាក់

09-03-2026 17:09

(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៥ក​រណី ឃាត់ខ្លួនជនសង្ស័យ៥៣នាក់។

* ករណីជួញដូរ ៥ករណី ឃាត់ខ្លួន ១៤នាក់
* ⁠ករណីដឹកជញ្ជូនរក្សាទុក ១៧ករណី ឃាត់ខ្លួន ៣០នាក់
* ⁠ករណីប្រើប្រាស់ ៣ករណី ឃាត់ខ្លួន៥នាក់

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១៤៩៩ករណី ឃាត់ខ្លួន៣៧៦៥នាក់ (ស្រី២៥៦នាក់)៕