លោកបណ្ឌិត កា ម៉ាធុល៖ បើសង្រ្គាមអ៊ីរ៉ង់ អូសបន្លាយយូរអាមេរិកទំនងជាធ្លាក់ចូលក្នុងល្បិច Proxy War (Video inside)

09-03-2026 17:07

(ភ្នំពេញ)៖ លោកបណ្ឌិត កា ម៉ាធុល អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងជាអនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ បានបង្ហាញនូវទស្សនថា អ៊ីរ៉ង បានត្រៀមខ្លួនជាង២០ឆ្នាំមកហើយ ចាំតាំងពីអាមេរិកបានកំចាត់របបដឹកនាំលោក សាដាំ ហូសេន នៅអ៊ីរ៉ាក់កាលពីឆ្នាំ២០០៣កន្លងទៅ ដែលគ្រានោះអាមេរិក បានហៅអ៊ីរ៉ាក់ និងអ៊ីរ៉ង់ ថាជាប្រទេសបិសាច។ ដូច្នេះច្បាស់ណាស់អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចដើម្បីទប់ទល់ នឹងផែនការកំណាត់របបដឹកនាំរបស់ខ្លួនពីសហរដ្ឋអាមេរិក។

ជាងនេះទៅទៀត លោកបណ្ឌិតបានមើលឃើញថា ប្រសិនជាសង្រ្គាមនៅអ៊ីរ៉ង អូសបន្លាយកាន់តែយូរ នោះទំនងជាសេណារីយ៉ូនៃល្បិច Proxy War របស់អ៊ីរ៉ង់ដែលបានត្រៀមខ្លួនរួចរាល់ក្នុងការទាញអាមេរិកឲ្យជាប់ដៃក្នុងសង្រ្គាម។ ការលើកឡើងបែបនេះរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖