* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សាកលវិទ្យាល័យវេស្ទើន រៀបចំ «វេទិកាស្ត្រី ២០២៦» ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «ស្ត្រីក្នុងរបត់ថ្មី»

09-03-2026 18:37

(ភ្នំពេញ)៖ សាកលវិទ្យាល័យវេស្ទើន បានរៀបចំ «វេទិកាស្ត្រី ២០២៦៖ ស្ត្រីក្នុងរបត់ថ្មី» នាចុងសប្ដាហ៍នេះ ដើម្បីអបអរសាទរខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមអធិបតីភាព លោកស្រីបណ្ឌិត គ្រី ណាល់លីស រដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី និងលោក តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាល រួមជាមួយថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យវេស្ទើន ជាពិសេស ក៏មានការចូលរួមពីវាគ្មិនកិត្តិយស ដែលអញ្ជើញមកពីស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងមានការចូលរួមពីនិស្សិត សាស្ត្រាចារ្យ យុវជនប្រមាណជាង ៥០០នាក់។

វេទិកានៅឆ្នាំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សក្ដានុពល និងភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងសម័យកាលឌីជីថល ដោយផ្ដោតសំខាន់លើសសរស្តម្ភចំនួន៣ គឺ៖ អំណាចនៃចំណេះដឹង, ហិរញ្ញវត្ថុ និងនិរន្តរភាពសង្គម។

លោក តែ ឡូរិន បានថ្លែងថា វេទិកានេះ មិនត្រឹមតែជាការអបអរសាទរពិធីបុណ្យសិទ្ធិនារីប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបើកឱកាសឱ្យយុវជនបន្តវេន បានក្រេបជញ្ជក់នូវពុទ្ធិ និងបទពិសោធន៍ជាក់ស្ដែងពីស្ត្រីជួរមុខ ដែលពោរពេញដោយស្នាដៃ និងទេពកោសល្យ ក្នុងការចូលរួមបំពេញបុព្វហេតុអភិវឌ្ឍជាតិមាតុភូមិ។

ក្នុងកិច្ចសន្ទនាដ៏ផុសផុលនេះ វាគ្មិនកិត្តិយសមកពីក្រសួងអប់រំ យុវជន និងកីឡា, គណៈមេធាវី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងថ្នាក់ដឹកនាំមកពីវិស័យធនាគារ និងសហគ្រិនភាព បានចែករំលែកនូវឧត្តមទស្សនវិស័យជុំវិញការបំបែកឧបសគ្គ ការកសាងឯករាជ្យភាពហិរញ្ញវត្ថុ និងការត្រៀមខ្លួនរបស់ស្ត្រីក្នុងរបត់ថ្មីនៃបច្ចេកវិទ្យា។

បើតាមលោក លឹម ខេវិន តំណាងសាកលវិទ្យាល័យ បានឲ្យដឹងថា វត្តមានដ៏ខ្ពង់ខ្ពស់របស់តំណាងក្រសួងពាក់ព័ន្ធ និងដៃគូយុទ្ធសាស្ត្រនានា បានសបញ្ជាក់ឱ្យឃើញ ពីការយកចិត្តទុកដាក់ខ្ពស់លើសមភាពយេនឌ័រ និងការផ្ដល់តម្លៃដល់តួនាទីស្ត្រីដែល «មានសមត្ថភាពលើសពីមាតា» ពោលគឺជាអ្នកដឹកនាំ និងជាអ្នកច្នៃប្រឌិតដ៏មានឥទ្ធិពលក្នុងសង្គម។

គួរបញ្ជាក់ថា កម្មវិធីនេះ បានបញ្ចប់ទៅដោយជោគជ័យយ៉ាងត្រចះត្រចង់ ជាមួយនឹងការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការបន្តជំរុញឱ្យមានវេទិកាពិភាក្សាបែបបញ្ញវន្តបែបនេះ ជាបន្តបន្ទាប់ទៀត ដើម្បីជាប្រយោជន៍មហាសាលដល់និស្សិតគ្រប់រូប និងដើម្បីជាការលើកតម្កើនដល់ស្ត្រីគ្រប់រូបយ៉ាងពិតប្រាកដ៕