* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ពលរដ្ឋរស់នៅជាប់ព្រំដែនឡាវ ស្រុកឆែប ខេត្តព្រះវិហារ ទទួលបានការពិនិត្យ ព្យាបាល វះកាត់ជំងឺភ្នែក និងផ្ដល់វ៉ែនតាដោយឥតគិតថ្លៃ ៥ថ្ងៃ

10-03-2026 07:42

(ព្រះវិហារ)៖ កម្មវិធីពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក ព្រមទាំងផ្ដល់វ៉ែនតាដោយឥតគិតថ្លៃ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នៅមណ្ឌលសុខភាពកំពង់ស្រឡៅ ស្ថិតក្នុងឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ ជាប់ព្រំដែនឡាវ ដើម្បីផ្តល់សេវាសុខភាពភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមាន លោកសាស្រ្តាចារ្យ ងី ម៉េង ទីប្រឹក្សាក្រសួងសុខាភិបាល ជានាយកមន្ទីរពេទ្យមិត្តភាពខ្មែរ–សូវៀត និងជាប្រធានកម្មវិធីជាតិសុខភាពភ្នែក រួមជាមួយ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ និង លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប ព្រមទាំងមន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូបបានចូលរួមផងដែរ។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់សេវាពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកជូនប្រជាពលរដ្ឋនៅតំបន់ជនបទ និងតំបន់ឆ្ងាយដាច់ស្រយាល ដើម្បីជួយកាត់បន្ថយបញ្ហាពិការភ្នែក និងជំងឺភ្នែកផ្សេងៗ ព្រមទាំងលើកកម្ពស់សុខភាពភ្នែករបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

កម្មវិធីនេះទទួលបានការឧបត្ថម្ភគាំទ្រថវិកាពី អង្គការ Eye Care Foundation និងការឧបត្ថម្ភវ៉ែនតាពី អង្គការ Fred Hollows Foundation ខណៈដែលផ្នែកបច្ចេកទេសត្រូវបានគាំទ្រដោយកម្មវិធីជាតិសុខភាពភ្នែក និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ។

តាមការគ្រោងទុក ក្រុមគ្រូពេទ្យជំនាញនឹងផ្តល់សេវាពិនិត្យ ព្យាបាល វះកាត់ជំងឺភ្នែក និងផ្តល់វ៉ែនតាជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងរយៈពេល៥ថ្ងៃ ដើម្បីឱ្យប្រជាពលរដ្ឋដែលមានបញ្ហាភ្នែកទទួលបានការថែទាំសុខភាពភ្នែកបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕