ក្រសួងសង្គមកិច្ច រៀបចំកិច្ចសន្ទនាថ្នាក់តំបន់ «អំពីការចែករំលែកបទពិសោធន៍ល្អៗ និងមេរៀន» ទទួលបានពីបរិយាបន្នសង្គមនៃការប្រែប្រួលអាកាសធាតុលើស្ត្រី និងកុមារក្នុងតំបន់អាស៊ាន

10-03-2026 12:03

(សៀមរាប)៖ លោក សួង ម៉េងឡុង រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាសមាជិកនៃកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានសម្រាប់សុខុមាលភាពសង្គម និងអភិវឌ្ឍន៍ (AMMSWD) តំណាងគណៈកម្មការអាស៊ានស្តីពីការ លើកកម្ពស់ និងការការពារសិទ្ធិស្ត្រី និងកុមារ (ACWC)កម្ពុជាទទួលបន្ទុកសិទ្ធិកុមារ និងតំណាង ACWC ថៃទទួលបន្ទុកសិទ្ធិស្ត្រី បានសហការរៀបចំកិច្ចសន្ទនាថ្នាក់តំបន់អំពីការចែករំលែកបទពិសោធន៍ល្អៗ និងមេរៀន ដែលទទួលបានពីបរិយាបន្នសង្គមនៃការប្រែប្រួលអាកាសធាតុលើស្ត្រី និងកុមារក្នុងតំបន់អាស៊ាន រៀបចំធ្វើកាលពីថ្ងៃទី១២-១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគារអង្គរបូរី ខេត្តសៀមរាប។

កិច្ចសន្ទនាថ្នាក់តំបន់រយៈពេល ២ថ្ងៃនេះ ធ្វើឡើងដើម្បីចែករំលែកបទពិសោធន៍ល្អៗ និងមេរៀន ដែលទទួលបានពីបរិយាបន្នសង្គមនៃការប្រែប្រួលអាកាសធាតុលើស្ត្រី និងកុមារក្នុងអាស៊ាន បានទទួលនូវលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។

គួរបញ្ជាក់ថា កិច្ចសន្ទនានេះ មានការអញ្ជើញចូលរួមពី លោក សួង ម៉េងឡុង និងលោក SAN LWIN អគ្គលេខាធិការរង (DSG) នៃអាស៊ានសម្រាប់សហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) លោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត AMARYLLIS TIGLAO-TORRES ប្រធានគណៈកម្មការអាស៊ាន ស្តីពីការលើកកម្ពស់ និងការពារសិទ្ធិនារី (ACWC) ប្រទេសហ្វីលីពីន លោក LAURENT RASPAUD អនុប្រធានប្រចាំប្រទេសនៃទៅភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) តំណាងឯកអគ្គរដ្ឋទូត OLIVIER RICHARD នៃស្ថានទូតបារាំងប្រចាំកម្ពុជា និង លោក JANES GINTING នាយកជាតិអង្គការទស្សនៈពិភពលោក ប្រចាំកម្ពុជា និងរដ្ឋលេធិការ អនុរដ្ឋលេធិការ អគ្គលេខាធិការរងពីក្រសួងស្ថានប័ន តំណាង ACWC និងតំណាងប្រតិភូមកពីគណៈកម្មាធិការ អាស៊ានស្តីពីស្ត្រី (ACW) តំណាង មន្ត្រីជាន់ខ្ពស់ស្តីពីសុខុមាលភាពសង្គម និងអភិវឌ្ឍន៍ (SOMSWD) តំណាងមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកព័ត៌មាន (SOMRI) តណាងមន្ត្រីជាន់ខ្ពស់ស្តីពីការអប់រំ (SOM-ED) និងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR) តំណាងវេទិកាអាស៊ានស្តី ពីជនមានពិការភាព (AFD) វេទិកាយុវជនអាស៊ាន (AYF) −តំណាងនិងអ្នកជំនាញមក ពីស្ថាប័នរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល សរុប ១២០នាក់ ទាំងការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ៕

សូមអានសេចក្តីប្រកាសព័ត៌មានរួមដោយមានខ្លឹមសារទាំងស្រុងដូខាងក្រោមនេះ៖