* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តប៉ៃលិន៖ ម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងទីតាំង មុនអនុញ្ញាតឲ្យជនបរទេសស្នាក់នៅ ត្រូវផ្តល់ឯកសារបញ្ជាក់អំពីសិទ្ធិស្នាក់នៅស្របច្បាប់

10-03-2026 14:18

(ប៉ៃលិន)៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ មុនអនុញ្ញាតឲ្យជនបរទេសស្នាក់នៅ ក្នុងទីតាំងស្ថិតក្រោមការ ទទួលខុសត្រូវរបស់ខ្លួន ត្រូវឱ្យជនបរទេសផ្តល់ឯកសារបញ្ជាក់អំពីសិទ្ធិស្នាក់នៅស្របច្បាប់។

លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងបែបនេះ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញ ជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាម ទីតាំងរស់នៅប្រមូលផ្តុំជូនដល់ម្ចាស់ទីតាំង សណ្ឋាគារ ផ្ទះសំណាក់ សហគ្រាស ដែលជាទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រង ទីតាំងរស់នៅប្រមូលផ្តុំនៅក្នុងភូមិសាស្រ្តខេត្តប៉ៃលិន។

នាឱកាសនោះ លោកស្រីបណ្ឌិតអភិបាលខេត្ត បានបញ្ជាក់ពីបទបញ្ញាត្តិសំខាន់ៗ ជូនដល់ម្ចាស់ទីតាំងសណ្ឋាគារ ផ្ទះសំណាក់ សហគ្រាស ដែលជាទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ឱ្យចូលរួមសហការ ជាមួយនឹងអាជ្ញាធរដែនដី ត្រូវរាយការណ៍អំពីវត្តមានស្នាក់នៅបណ្តោះអាសន្នរបស់ជនបរទេសក្នុង ទីតាំងស្ថិតក្រោមការ ទទួលខុសត្រូវរបស់ខ្លួន ក្នុងរយៈពេល២៤ម៉ោងយ៉ាងយូរ ដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬមន្ត្រីនគរបាលមាន សមត្ថកិច្ច។

លោកស្រីបណ្ឌិត បាន ស្រីមុំ បានក្រើនរំលឹកដល់ «ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅ ប្រមូល ផ្តុំ មុននឹងអនុញ្ញាតឱ្យជនបរទេសស្នាក់នៅ ក្នុងទីតាំងស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវឱ្យជនបរទេសផ្តល់ឯកសារបញ្ជាក់អំពីសិទ្ធិស្នាក់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយមិនត្រូវអនុញ្ញាតឱ្យជនបរទេសដែលចូលមកកម្ពុជាខុសច្បាប់ ស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្តុំដែលស្ថិតក្រោម ការទទួលខុសត្រូវ របស់ខ្លួនឡើយ»។

លោកស្រីបន្ដថា «បើមានម្ចាស់ទីតាំង មានចេតនាលាក់បាំង និងអនុញ្ញាតឲ្យជនបរទេសដែលចូលមកកម្ពុជាខុសច្បាប់ស្នាក់នៅ ក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យដោយមិនទាន់គិតដល់ ទោសព្រហ្មទណ្ឌ ដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ»៕