* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្ទីររ៉ែ និងថាមពលខេត្តតាកែវ៖ ស្ថានីយ៍ប្រេងសាំង៨៩កន្លែង ក្នុងចំណោម៤០០ស្ថានីយនៅក្នុងខេត្ត បានផ្អាកជាបណ្ដោះអាសន្ន ដោយសារក្រុមហ៊ុនផ្អាកផ្គត់ផ្គង់ប្រេង

10-03-2026 14:39

(តាកែវ)៖ មន្ទីររ៉ែ និងថាមពលខេត្តតាកែវ បានបញ្ជាក់ថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ថា នៅទូទាំងខេត្តតាកែវ មានស្ថានីយ៍ប្រេងសាំងចំនួន៤០០កន្លែង ក្នុងនោះមាន៨៩កន្លែង បានផ្អាកជាបណ្ដោះអាសន្ន ដោយសារក្រុមហ៊ុនផ្អាកផ្គត់ផ្គង់ប្រេងជាបណ្ដោះអាសន្ន។

តាមសេចក្តីរាយការណ៍មួយចំនួន ក៏បានឲ្យដឹងថា នៅតាមខេត្តផ្សេងទៀត ស្ថានីយប្រេងមួយចំនួនក៏ត្រូវបានបិទទ្វារផងដែរ ដោយសារទិញប្រេងមិនបាន និងក្រុមហ៊ុនដែលលក់ប្រេងជូនគាត់ឡើងថ្លៃ ដែលមិនអាចឲ្យពួកគាត់ លក់តាមតម្លៃដែលក្រសួងពាណិជ្ជកម្មប្រកាសចេញ។

សូមបញ្ជាក់ថា ដោយសារតែប្រែប្រួលតម្លៃប្រេងពិភពលោក ក្រសួងពាណិជ្ជកម្ម បានប្តូរពីការចេញប្រកាសតម្លៃប្រេងក្នុងរយៈពេល១០ថ្ងៃ មកក្នុងរយៈពេល៣ថ្ងៃម្តងវិញ។ បើតាមការប្រកាសរប​ស់ក្រសួងពាណិជ្ជកម្ម, សម្រាប់ថ្ងៃទី៨ ដល់ទី១០ ខែមីនា ឆ្នាំ២០២៦ ប្រេងសាំងធម្មតាមានតម្លៃ ៤,៤០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតតម្លៃ ៥,១៥០រៀលក្នុងមួយលីត្រ។

កាលពីនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានពិភាក្សាវាយតម្លៃ និងលើកផែនការផ្គត់ផ្គង់ឧស្ម័នឥន្ធនៈ ជាមួយជំនាញ និងក្រុមហ៊ុននាំចូលពាក់ព័ន្ធ។

តាមរយៈការបង្ហោះលើ Facebook លោក កែវ រតនៈ បានសរសេរថា «ទោះបីការផ្គត់ផ្គង់មិនទាន់ជួបការខ្វះខាតថ្លៃ មានការកើនឡើង ហើយហានិភ័យនៅតែមានដោយ បញ្ហាពិភពលោក ដូច្នេះក្រសួងសូមអំពាវនាវ ឱ្យមានការជួយសន្សំសំចៃ ក្នុងការប្រើប្រាស់»។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងថា បើទោះបីសង្គ្រាមនៅមជ្ឈឹមបូព៌ា តែសម្រាប់កម្ពុជាមិនទាន់មានស្ថានភាពខ្វះប្រេងបម្រុងនោះទេ សន្និធិបម្រុងរបស់កម្ពុជាអាចឈរជើងបាន២១ថ្ងៃ មានន័យថា បើក្រុមហ៊ុនប្រេង មិនអាចនាំចូលប្រេងពីពិភពលោកបាន គឺកម្ពុជាអាចឈរជើងបាន២១ថ្ងៃ៕