ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រកាសលទ្ធផល នៃសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ រយៈពេល២ថ្ងៃ

10-03-2026 19:07

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបិទបញ្ចប់សន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំរយៈពេលពីរថ្ងៃ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់ថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដើម្បីពិនិត្យឡើងវិញនូវវឌ្ឍនភាព និងសមិទ្ធផល ដែលសម្រេចបានក្នុងឆ្នាំ២០២៥ និងលើកទិសដៅ ការងារសម្រាប់ឆ្នាំ២០២៦។

សន្និបាតបូកសរុបលទ្ធផលការងារ បានប្រព្រឹត្តទៅក្រោមអធិបតីភាព របស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមានការ ចូលរួមពីសំណាក់ប្រធានបេសកកម្មកម្ពុជានៅបរទេស និងមន្ត្រីការទូតរបស់ក្រសួង។ ក្នុងឱកាសនោះដែរ តំណាង មន្ត្រីជាន់ខ្ពស់មកពីស្ថាប័នពាក់ព័ន្ធ ក៏ត្រូវបានអញ្ជើញចូលរួមធ្វើបទបង្ហាញនិងចូលរួមក្នុងពិធីបើក និងពិធីបិទនៃ អង្គសន្និបាតផងដែរ។

ខាងក្រោមនេះជាលទ្ធផលនៃ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់ក្រសួងការបរទេស៖