* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សមរភូមិក្រោយដឹងសុខទុក្ខសមរភូមិមុខ ខណៈសមរភូមិមុខប្តេជ្ញាការពារទឹកដីជាដាច់ខាត

10-03-2026 19:22

(បន្ទាយមានជ័យ)៖ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ ឆ្លើយតបនឹងស្មារតីផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ ក្រុមសប្បុរសជន ដឹកនាំដោយ លោក សេង ប៊ុនឃាង លោក អ៉ីវ បូរិន្ទ និងលោក ស្រ៊ា រតនៈ បានដឹកនាំគណៈប្រតិភូ និងសប្បុរសជន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា និងសម្ភារៈ បរិក្ខារ ជូនដល់កងកម្លាំងជួរមុខ ដើម្បីជួយសម្រាលការលំបាក និងគាំទ្រដល់ការបំពេញភារកិច្ចការពារជាតិ និងបូរណភាពទឹកដី។

ពិធីសំណេះសំណាល និងប្រគល់អំណោយនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោក ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការរង នៃគណៈបញ្ជាការសមរភូមិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ ទទួលបន្ទុកទិសខេត្តបន្ទាយមានជ័យ។

អំណោយដែលសប្បុរសជនបាននាំយកមកប្រគល់ជូនកងកម្លាំងជួរមុខនាឱកាសនោះរួមមាន៖ ថវិកា, ធុងទឹកខ្នាតធំ, អាគុយសូឡា, អង្ករ, កង់ឡាន, ទឹកសុទ្ធ, និងម៉ូតូចំនួន ១គ្រឿង។

មានប្រសាសន៍ក្នុងឱកាសនោះ លោក សេង ប៊ុនឃាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដឹងគុណជាទីបំផុតដល់កងកម្លាំងជួរមុខទាំងអស់ ដែលតែងតែលះបង់សេចក្តីសុខផ្ទាល់ខ្លួន ឃ្លាតឆ្ងាយពីក្រុមគ្រួសារ ដើម្បីឈរជើងការពារទឹកដី។ ឯកឧត្តមបានបញ្ជាក់ថា ការចុះសួរសុខទុក្ខនេះ មិនត្រឹមតែជាការនាំយកថវិកា និងសម្ភារៈមួយចំនួនដែលទទួលបានការឧបត្ថម្ភពីសប្បុរសជននានានោះទេ ប៉ុន្តែគឺជាការបង្ហាញ
គ្រាន់តែជាផ្នែកមួយដើម្បីជួយសម្រាលបន្ទុក និងជាការបង្ហាញយ៉ាងច្បាស់ពីស្មារតីរួបរួមសាមគ្គីភាពរវាងសប្បុរសជន និងកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅសមរភូមិមុខការពារបូរណភាពទឹកដីផងដែរ។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ តំណាងឲ្យកងកម្លាំងទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលតែងតែនឹករលឹក និងមានមនោសញ្ចេតនាផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ ព្រមទាំងតែងតែគិតគូរពីសុខទុក្ខរបស់កងកម្លាំងជួរមុខ។

ឧត្តមសេនីយ៍ឯក បានសង្កត់ធ្ងន់ថា៖ «កាយវិការ និងទឹកចិត្តដ៏ប្រពៃនេះ នាំឲ្យកងកម្លាំងទាំងអស់មានអារម្មណ៍កក់ក្តៅ និងកាន់តែជំរុញឲ្យស្មារតីទទួលខុសត្រូវ និងប្តេជ្ញាចិត្ត ក្នុងការបំពេញភារកិច្ចការពារជាតិ ទឹកដី ដែលមានស្រាប់នោះ កាន់តែពុះពោរថែមមួយកម្រិតទៀត»៕