* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រឡាយទួលសំពៅដំណាក់កាលទី២ ប្រវែងជាង ១៧០០ម៉ែត្រ ត្រូវបានស្ដាររួចរាល់ និងរៀបចំស្តារជំហានទី៣

11-03-2026 12:08

(ភ្នំពេញ)៖ គិតត្រឹមល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ កំណាត់ប្រឡាយ ទួលសំពៅដំណាក់កាលទី២ ប្រវែងជាង ១៧០០ម៉ែត្រ ត្រូវបានស្ដាររួចរាល់តាមផែនការ ដែលបានគ្រោងទុករបស់រដ្ឋបាលខណ្ឌសែនសុខ។

ដោយមានការយកចិត្តទុកដាក់ និងឧបត្ថម្ភថវិកា មធ្យោបាយពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចាប់តាំងពីខែមករា ឆ្នាំ២០២៦នេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខ បានដឹកនាំការស្តារកាយជម្រៅប្រឡាយទួលសំពៅ ដំណាក់កាលទី២ ចាប់ពីភូមិដំណាក់ សង្កាត់គោកឃ្លៀង ដល់ភូមិក្រាំងអង្ក្រង តំបន់ខាងក្រោយផ្សារឈូកមាស ក្នុងសង្កាត់ក្រាំងធ្នង់ ដែលដំណាក់កាលទី១ បានស្ដាររួចរាល់ កាលពីចុងឆ្នាំ២០២៥។

លោក ចេង មុនីរ៉ា បានបញ្ជាក់ថា តំបន់ប្រ៉បផ្លូវរថភ្លើង ក្នុងភូមិដំណាក់ សង្កាត់គោកឃ្លៀង ជាប់ព្រំប្រទល់ ខណ្ឌពោធិ៍សែនជ័យ ប្រឡាយទួលសំពៅ គឺជាប្រឡាយមេដ៏សំខាន់មួយ ក្នុងយុទ្ធសាស្រ្តរំដោះទឹក ផ្នែកខាងលិចភូមិសាស្ត្រខណ្ឌសែនសុខ ដែលបានដើរតួនាទីយ៉ាងសំខាន់ នាំទឹកទៅកាន់ស្ថានីយ៍ បូមទួលសំពៅ ស្ថិតក្នុងសង្កាត់ឃ្មួញ ដើម្បីបញ្ចៀសការជន់លិចផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងមូលដ្ឋាន និងត្រៀមបន្តស្តារដំណាក់កាលទី៣ បន្ទាប់ពីប្រឡាយតួសំពៅ ដំណាក់កាលទីពីរបានស្ដាររួចរាល់ហើយ។

ជាមួយគ្នានេះ លោក ចេង មុនីរ៉ា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នករស់នៅអមប្រឡាយតួសំពៅ និងអ្នកធ្វើដំណើរឆ្លងកាត់ សូមចូលរួមទុកដាក់វេចខ្ចប់សំរាម ឱ្យបានត្រឹមត្រូវ និងបញ្ចេញសំរាម តាមម៉ោងពេលកំណត់ ដើម្បីអនាម័យ បរិស្ថានសោភ័ណភាព ផាសុកភាព និងដើម្បីទីក្រុងស្អាត បញ្ចៀសការជន់លិចក្នុងមូលដ្ឋានខណ្ឌក៏ដូចជាក្នុងភូមិសាស្រ្តរាជធានីភ្នំពេញផងដែរ៕