* ចិនប្រាប់ហ្វីលីពីនឱ្យបញ្ឈប់អ្នកនយោបាយមួយចំនួនរបស់ខ្លួន កុំឱ្យឆ្លងបន្ទាត់ក្រហម
* កូរ៉េខាងជើងបាញ់សាកល្បងអាវុធចូលក្នុងសមុទ្រ ក្រោយច្រានចោលកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តកំពង់ចាម ឲ្យមន្រ្តីរដ្ឋបាលព្រៃឈើ ចុះពិនិត្យទីតាំងរោងចក្រកែច្នៃកម្ទេចឈើ១កន្លែង នៅស្រុកចំការលើ, ម​ន្ត្រីជំនាញរកឃើញផលប៉ះពាល់ការរស់នៅរបស់ពលរដ្ឋជាង៣០០គ្រួសារ និងដំណាំកសិកម្ម

11-03-2026 13:44

(កំពង់ចាម)៖ ក្រោយមានការស្នើសុំអន្តរាគមន៍ដោះស្រាយផលប៉ះពាល់ពីសកម្មភាពរោងចក្រកែច្នៃកម្ទេចឈើ (ម្ចាស់ជាជនជាតិចិន) ស្ថិតនៅភូមិសាមគ្គី ឃុំបុសខ្នុរ ស្រុកចំការលើ, លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់ឲ្យនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ចាមត្រើយឆ្វេង ដឹកនាំមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើចំការលើ សហការជាមួយអាជ្ញាធរឃុំបុសខ្នុរ ចុះពិនិត្យរោងចក្រកែច្នៃកំទេចឈើមួយកន្លែង ស្ថិតនៅភូមិ១០មករា ឃុំបុសខ្នុរ ស្រុកចំការលើ។

បន្ទាប់ពីបានពិនិត្យជាក់ស្តែងក្នុងបរិវេណក្នុងរោងចក្រកែច្នៃកំទេចឈើ ជាលទ្ធផលមន្ត្រីជំនាញបានឃើញមានកំទេចអាចម៌រណា សំបកឈើ និងបណ្តូលឈើកែច្នៃរួចគរជាគំនរ ដែលជាវត្ថុធាតុដើមសម្រាប់កែច្នៃធ្វើជាធ្យូងអនាម័យ (តូចៗល្អិត) និងមានគ្រឿងចក្រ (សាសឺរ) ២គ្រឿង រថយន្ត១គ្រឿង ខ្សែច្រវាក់ផលិតកម្ម និងម៉ាស៊ីនសម្លុត សម្រាប់ដំណើរការផលិតធ្យូងអនាម័យ។

តាមការសាកសួរលោក វូ ឈីងឡាំង (WU QINGLIANG) ជាអ្នកគ្រប់គ្រងរោងចក្រកែច្នៃធ្យូងនេះ បានប្រាប់ថា រោងចក្រនេះពុំទាន់មានច្បាប់អនុញ្ញាតនៅឡើយទេ មានតែលិខិតទទួលស្គាល់កិច្ចសន្យាការពារបរិស្ថាន និងការកាត់បន្ថយផលប៉ះពាល់បរិស្ថានចេញដោយមន្ទីរបរិស្ថានខេត្តកំពង់ចាម។

ក្រោយមានបណ្តឹងពីប្រជាពលរដ្ឋដែលរស់នៅជុំវិញរោងចក្រពីផលប៉ះពាល់ការរំខានដោយសំលេង និងបំពុលខ្យល់, កន្លងមកអាជ្ញាធរឃុំ ធ្លាប់បានចុះមកធ្វើកិច្ចសន្យាកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ដោយឲ្យអ្នក គ្រប់គ្រងធ្វើយ៉ាងណាកុំឱ្យមានការផលប៉ះពាល់ដែលបង្កឡើងពីលំអងធូលីចេញពីកំទេចឈើហុយ និងសំលេងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋរស់នៅក្បែរខាង ដោយទុករយៈពេលរហូត ដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២៦។

ក្រោយពេលចុះពិនិត្យជាក់ស្តែង អាជ្ញាធរមូលដ្ឋានឃុំ និងសមត្ថកិច្ចរដ្ឋបាលព្រៃឈើ បានឃើញថា នៅតែមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋដដែល។ តាមការបញ្ជាក់ពីលោកមេភូមិ១០ មករា និងលោកអនុភូមិសាមគ្គី បានប្រាប់ថា រាល់ថ្ងៃនេះប្រជាពលរដ្ឋរស់នៅជិតនេះ មានការលំបាកក្នុងរស់នៅដោយប៉ះពាល់ដល់សុខភាព និងដំណាំកសិកម្មរបស់ពួកគាត់។ ក្នុងនោះភូមិ១០ មករា បានប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ ១៥០គ្រួសារ និងភូមិសាមគ្គីប្រមាណ ២០០គ្រួសារ។

អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច បានសម្រេចឱ្យអ្នកគ្រប់គ្រងផ្អាកសកម្មភាពកែច្នៃជាបណ្ដោះអាសន្នសិន រង់ចាំធ្វើការកែលម្អខ្សែច្រវ៉ាក់ផលិតកម្មរបស់គាត់ កុំឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងមានច្បាប់អនុញ្ញាតត្រឹមត្រូវ ទើបឱ្យដំណើរការបន្តទៀត៕