* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* លោក ពូទីន ស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ និងលោក ស៉ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អាជ្ញាធរខេត្តកណ្ដាល ចុះបិទទីតាំងពេទ្យឯកជនគ្មានច្បាប់អនុញ្ញាត៨កន្លែងរបស់ជនជាតិចិន នៅក្រុងសំពៅពូន

11-03-2026 14:39

(កណ្តាល)៖ លោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្តកណ្ដាល អាជ្ញាធរក្រុងសំពៅពូន ព្រមទាំងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធនាពេលថ្មីៗកន្លងទៅនេះ បានចុះត្រួតពិនិត្យ និងសម្រេចបិទទីតាំងផ្តល់សេវាសុខាភិបាលឯកជនគ្មានច្បាប់អនុញ្ញាតចំនួន៨កន្លែងរបស់ជនជាតិចិន នៅក្នុងក្រុងសំពៅពូន។

អភិបាលរងខេត្ត បានបន្តថា កន្លែងផ្ដល់សេវាសុខាភិបាលដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីមន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធ អាចជាកន្លែងដែលផ្ដល់សេវាសុខាភិបាលមិនមានគុណភាព គ្មានស្តង់ដារត្រឹមត្រូវ អាចបង្កគ្រោះថ្នាក់ ដល់សុខភាព និងអាយុជីវិតរបស់អ្នកជំងឺ។ ដូច្នេះអ្នកដែលចង់ប្រកបអាជីវកម្មនេះ ត្រូវទៅសុំច្បាប់អនុញ្ញាតច្បាប់ឱ្យបានត្រឹមត្រូវជាមុនសិន មុនពេលខ្លួនបើកទទួលសេវាព្យាបាល បើពុំនោះទេ ម្ចាស់អាជីវកម្ម នឹងប្រឈមផ្លូវ ច្បាប់មិនខាន។

ករណីនេះលោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាលមិនអាចសុំការពន្យល់លម្អិតបានឡើយ។

លោកវេជ្ជបណ្ឌិត ឡូត សុខខឿន អនុប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានឱ្យដឹងថា ទីតាំងសេវាសុខាភិបាលឯកជនគ្មានច្បាប់អនុញ្ញាតទាំង ៨កន្លែង ដែលបានបិទរួមមាន៖

*ទី១៖ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺមាត់ធ្មេញ ជ្រៃធំ មានទីតាំងនៅ ភូមិជ្រៃធំ សង្កាត់សំពៅពូន
*ទី២៖ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺមាត់ធ្មេញ ចុង ណាន ស្ថិតនៅ ភូមិព្រៃស៊ឹង សង្កាត់សំពៅពូន
*ទី៣៖ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ ឆាយ ថុង ស្ថិតនៅ ភូមិជ្រៃធំ សង្កាត់សំពៅពូន
*ទី៤៖ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅ សហគមន៍ មានទីតាំង នៅភូមិព្រែកស៊ឹង សង្កាត់សំពៅពូន
*ទី៥៖ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅ ជុង ហ័រ មានទីតាំង នៅភូមិព្រែកស៊ីង សង្កាត់សំពៅពូន
*ទី៦៖ មន្ទីរពេទ្យ ជ្រៃធំ ហ័រហ្កាំង ស្ថិតនៅ ភូមិព្រែកស៊ឹង សង្កាត់សំពៅពូន
*ទី៧៖ ឱសថស្ថាន អីហ្វឹង ដែលមានទីតាំងនៅផ្ទះគ្មានលេខ ភូមិព្រែកស៊ឹង សង្កាត់សំពៅពូន
*ទី៨៖ ឱសថស្ថាន ឡាវ ប៉ាយស៊ីង មានទីតាំងនៅ ផ្ទះគ្មានលេខ ភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន៕