ក្រសួងរៀបចំដែនដី ប្រកាសទទួលពាក្យស្នើសុំផ្ទេរកម្មសិទ្ធិជាលើកចុងក្រោយ ពីអតិថិជនរបស់គម្រោងផ្ទះនិងដីឡូត៍ «ឡេង ណាវ៉ាត្រា» ដែលបានបង់ប្រាក់គ្រប់១០០%

11-03-2026 14:42

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ( ដ. ន.ស.) បានប្រកាសនៅថ្ងៃទី១១ ខែមីនានេះ ដល់អតិថិជនរបស់គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា ដែលមានទីតាំងស្ថិតនៅភូមិជ្រៃមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ឱ្យដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិជាលើកចុងក្រោយ ពីអតិថិជនដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ ឬផ្ទះគ្រប់ ចំនួន១០០% និងមិនធ្លាប់បានដាក់ពាក្យស្នើសុំជាច្រើនលើកកន្លងមក ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩៖០០នាទី ដល់ម៉ោង ១៧៖០០នាទី នៅសាលសន្និបាត ២០២១ ជាន់ទី២ នៃទីស្តីការក្រសួង។

អតិថិជនត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖
១. កិច្ចសន្យាលក់ទិញដីឡូត៍និង/ ឬផ្ទះ ( ច្បាប់ដើម)
២. វិក្កយបត្របង់ប្រាក់ ឬឯកសារបញ្ជាក់ពីការបង់ប្រាក់ ( ច្បាប់ដើម)
៣. ឯកសារពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ ដូចមានក្នុងឧបសម្ព័ន្ធ។

ក្រសួងបានបញ្ជាក់បន្ថែមថា បើអតិថិជនខកខានមិនបានមកដាក់ពាក្យស្នើសុំ ផ្ទេរកម្មសិទ្ធិតាមកាលបរិច្ឆេទខាងលើនេះទេ ក្រសួងមិនទទួលខុសត្រូវចំពោះការបាត់បង់ផលប្រយោជន៍ឡើយ។
ខាងក្រោមនេះ គឺជាឈ្មោះអតិថិជនរបស់គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា ដែលមានទីតាំងស្ថិតនៅភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល៖