ក្រសួងកសិកម្ម នឹងជួយបង្កើតការងារ និងប្រាក់ចំណូលដល់បងប្អូនជនភៀសសឹកនៅក្នុងខេត្តបន្ទាយមានជ័យ តាមរយៈការចងក្រងជាសហគមន៍កសិកម្មទំនើប (Video inside)

11-03-2026 17:13

(បន្ទាយមានជ័យ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រសួងកសិកម្ម នឹងចូលរួមគាំទ្រជីវភាពបងប្អូនជនភៀសសឹក នៅជម្រកបណ្ដោះអាសន្នថ្មី ក្នុងខេត្តបន្ទាយមានជ័យ តាមរយៈការចងក្រងជាសហគមន៍កសិកម្មទំនើបបន្លែសុវត្ថិភាព ដែលនឹងបង្កើតឱកាសការងារ និងប្រាក់ចំណូលជាប្រចាំ។

លោក ឌិត ទីណា មានប្រសាសន៍ថា «ការធ្វើកសិកម្ម នឹងក្លាយជាទៅជាការងារអាទិភាពមួយ សម្រាប់ពួកគាត់ ហើយនៅពេលដែលយើងរៀបចំទីតាំងនៅកន្លែងនេះ...យើងរៀបចំទីតាំងសួនបន្លែមួយដ៏ធំ ដែលរដ្ឋវិនិយោគក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធជូនគាត់ទាំងអស់ បន្លែនេះគាត់អាចហូប ហើយយអាចលក់ចេញបាន»

សូមស្ដាប់ប្រសាសន៍របស់លោក ឌិត ទីណា ដូចតទៅ៖