ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ខិតខំរៀនដេីម្បីអនាគត! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១១ ខែមីនា៖ បង្ក្រាប១៩ករណី ឃាត់ខ្លួន៦៦នាក់
11-03-2026 17:58
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៩ករណី ឃាត់ខ្លួនជនសង្ស័យ៦៦នាក់។
* ករណីជួញដូរ៦ករណី ឃាត់ខ្លួន១៧នាក់
* ករណីដឹកជញ្ជូនរក្សាទុក៦ករណី ឃាត់ខ្លួន១៣នាក់
* ករណីប្រើប្រាស់៧ករណី ឃាត់ខ្លួន៣៦នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១៥៣២ករណី ឃាត់ខ្លួន៣៨៦១នាក់ (ស្រី២៥៩នាក់)៕




