* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តបន្ទាយមានជ័យ ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

12-03-2026 10:44

(បន្ទាយមានជ័យ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តបន្ទាយមានជ័យ បានប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៦ លើកទី១៩ ក្រោមប្រធានបទ «យើងរួមគ្នាដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ» ក្រោយខកខានដោយទទួលរងការឈ្លានពាន ពីសំណាក់យោធាថៃ នៅតាមខ្សែបន្ទាត់ព្រំដែន កន្លងមក កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥កន្លងទៅ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តបន្ទាយមានជ័យ និងលោកស្រី លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ដែលមានអ្នកចូលរួមប្រមាណ ៧០០នាក់ ប្រារព្ធធ្វើនៅសាលប្រជុំ (ធំ) សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។

លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានរាយការណ៍សង្ខេបពីរាយការណ៍ក្នុងរយៈពេល ១២ខែ ឆ្នាំ២០២៥កន្លងនេះ ស្នងការដ្ឋាននគរបាលខេត្ត បានបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ បានចំនួន៨៤/៣៨ករណី (កើន ៤៦ករណី) ដោយបានឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងខេត្តចំនួន ១៧៧នាក់ ស្រី ៤៦នាក់ អនិតិជន ០៤នាក់ សង្គ្រោះជនរងគ្រោះ ចំនួន ២៩១នាក់ ស្រី ១៣៧នាក់ អនីតិជន ១៥នាក់ ប្រគល់ឲ្យគ្រួសារ ២៩១នាក់ ស្រី ១៣៧នាក់ ក្នុងនោះចែកជាករណីអំពើជួញដូរមនុស្ស បង្រ្កាបបាន ៦៦ករណី ឃាត់ខ្លួនជនសង្ស័យ ១៥៧នាក់ (ស្រី ៤៦នាក់), ជនបរទេស ៩៥នាក់(មាន ៣សញ្ជាតិ) និងសង្គ្រោះជនរងគ្រោះ ២៧៣នាក់ (ស្រី១១៩នាក់), ករណីអំពើធ្វើអាជីវកម្មផ្លូវភេទ បង្រ្កាបបាន ១៨ករណី ឃាត់ខ្លួនជនសង្ស័យ ១៨នាក់ និងសង្រ្គោះជនរងគ្រោះ ១៨នាក់ (ស្រី១៨នាក់), កងរាជអាវុធហត្ថខេត្ត បានបង្រ្កាបបទល្មើសបានចំនួនករណី០៩ ស្មើនឹង ៣០លើក ឃាត់ខ្លួនជនសង្ស័យបានចំនួន ៧៩នាក់ស្រី ២៧នាក់។ ក្នុងនោះស្ថាប័នតុលាការ និងអយ្យការអមសាលាដំបូងខេត្ត បានចំណាត់ការលើរឿងក្តីពាក់ព័ន្ធ នឹងច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ បានយ៉ាងសកម្ម និងបានពន្លឿនទៅតាមនីតិវិធីផងដែរ។

ដើម្បីចូលរួមពង្រឹងប្រសិទ្ធភាព នៃសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅកម្ពុជា និងដើម្បីបង្ហាញពីការបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាឱ្យបានសន្តិសុខ-សណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គម និងសន្តិភាពយូរអង្វែង លោក អ៊ុំ រាត្រី បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៅតែបន្តការប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ក្នុងការការពារ សុវត្ថិភាព ប្រជាពលរដ្ឋ សន្តិសុខសង្គម និងសន្តិភាពជាតិ ឱ្យនៅស្ថិតស្ថេរយូរអង្វែងតទៅ ដោយលុបបំបាត់ឱ្យខាងតែបាននូវរាល់ឧក្រិដ្ឋកម្ម ដែលកើតមាននៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងប្តេជ្ញាការពារប្រជាជនកម្ពុជា ក៏ដូចជាជនបរទេសទាំងឡាយណា ដែលបាននិងកំពុងស្នាក់នៅលើទឹកដីកម្ពុជា ឱ្យមានសុវត្ថិភាព និងទទួលបាននូវកិច្ចការពារ តាមគោលការណ៍ច្បាប់ ដោយឥតរើសអើង និងមិនបណ្តែតបណ្តោយឱ្យបទល្មើសរីកធំធាត់ ក្លាយជាឧបសគ្គដល់ដំណើរការនៃការអភិវឌ្ឍសង្គមជាតិ លើគ្រប់វិស័យដែលជាគោល ដៅចម្បងរបស់ជាតិ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្ត បញ្ចកោណ ដែលបាន និង កំពុង អនុវត្តយ៉ាងរលូន ក្នុងដំណាក់កាលទី១ និងបន្តបន្ទាប់។

លោកក៏បានអំណរគុណដ៏គ្រប់អ្នកពាក់ព័ន្ធ បន្តធ្វើសកម្មភាព យ៉ាងសកម្មតាមជំនាញរៀងៗខ្លួន ក្នុងភូមិសាស្ត្រខេត្តប្រកបដោយការទទួលខុសត្រូវខ្ពស់រហូតរក្សាបានស្ថានភាព នឹងនរដូចសព្វថ្ងៃនេះ។ ជាពិសេសគ្រប់ផ្នែកជំនាញ អង្គការ-សមាគម មិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ក៏បានរួមសហការគ្នាចូលរួមចំណែកក្នុងការកសាងផែនការយុទ្ធសាស្ត្រ ឆ្នាំ២០២៤-២០២៨ ដើម្បីជាផែនទីបង្ហាញផ្លូវ និងលើកទិសដៅជាផែនការសកម្មភាព សម្រាប់អនុវត្តឆ្នាំ២០២៦នេះ ដើម្បីសហការគ្នាក្នុងការបង្ការ បង្ក្រាប សង្គ្រោះ ផ្តន្ទាទោសនិង ផ្តល់កិច្ចការពារឱ្យបានកាន់តែប្រសើរឡើង។

ជាចុងបញ្ចប់លោក អ៊ុំ រាត្រី ក៏បានផ្តល់កិត្តិយសផ្តល់នូវលិខិតថ្លែងអំណរគុណ និងប័ណ្ណសរសើរ ជូនដល់មន្ទីរ អង្គភាពពាក់ព័ន្ធ អង្គការដៃគូ ដែលបានចូលរួមយ៉ាងសកម្ម ជាមួយនឹងគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តបន្ទាយមានជ័យ៕