* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ចុះពិនិត្យនិងកែលម្អផាសុកវត្ថុសម្រាប់ជនមានពិការភាព នៅតាមទីតាំងចំណតឈប់សម្រាកនៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

12-03-2026 11:52

(ភ្នំពេញ)៖ តាមសំណើពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោក ស៊ឹង សុគង់ អនុរដ្ឋលេខាធិការ និងក្រុមការងារក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំដោយលោក អ៊ុង សម្បត្តិ អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បានរួមគ្នាចុះពិនិត្យការរៀបចំ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផាសុកវត្ថុ សម្រាប់ជនមានពិការភាព និងមនុស្សចាស់នៅតាមទីតាំង ឈប់សម្រាកទាំង ៨កន្លែង នៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ កម្មវិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសរបស់ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផងដែរ ។

ដំណើរការបេសកកម្មនេះគឺធ្វើឡើងដើម្បីចុះទៅពិនិត្យ (១). ហេដ្ឋារចនាសម្ព័ន្ធតាមទីតាំងជាក់ស្តែងដូចជាចំណតរថយន្ត ផ្លាកសញ្ញា ជម្រាល បន្ទប់អនាម័យ បន្ទប់ទឹក និងធ្នាក់ដៃជាដើម (២).បង្កើនការយល់ដឹងអំពីផាសុកវត្ថុសម្រាប់ជនមានពិការភាព ជនចាស់ជរា កុមារ និងស្រ្តីមានផ្ទៃពោះ ដល់ភាគីពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេស ជាពិសេសផ្តោតលើការរចនាជាសាកលសម្រាប់មនុស្សគ្រប់រូប (Universal Design for Everyone) (៣).កត់ត្រានូវចំណុចដែលបានរកឃើញដើម្បីធ្វើជារបាយការណ៍ និងលើកអនុសាសន៍កែលម្អនៅពេលខាងមុខដើម្បីឱ្យមនុស្សគ្រប់គ្នាអាចចេញចូលនឹងប្រើប្រាស់បាន។

ក្រុមការងារក្រុមប្រឹក្សាសកម្មភាពជនពិការ ក៏បានចែកជូនសៀវភៅបទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ដល់ក្រុមការងារចូលរួមផងដែរ ដើម្បីជាមូលដ្ឋានសម្រាប់ការសាងសង់គម្រោងនានាដែលគិតគូរដល់ជនមានពិការភាព។

សូមបញ្ជាក់ផងដែរថា ផ្លូវល្បឿនលឿនមានចម្ងាយ ១៨៧,៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ មានចំណតឈប់សម្រាកចំនួន៤ គឺចំណតទី១ (កំពង់ស្ពឺកើត) ត្រង់គីឡូម៉ែត្រលេខ៤០ ចំណតទី២ (កំពង់ស្ពឺលិច) ត្រង់គីឡូម៉ែត្រលេខ៦៣ ចំណតទី៣ (កំពង់សិលា) ត្រង់គីឡូម៉ែត្រលេខ១០៩ និងចំណតទី៤ ត្រង់គីឡូម៉ែត្រលេខ១៥៦ (ព្រៃនប់)៕