* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តព្រះវិហារ ណែនាំឱ្យបន្តផ្សព្វផ្សាយសារអប់រំដល់ពលរដ្ឋ និងយុវជនពីគ្រោះថ្នាក់គ្រឿងញៀន ល្បែងស៊ីសង ជាពិសេសបទល្មើសឆបោកតាមអនឡាញ (Scam Online)

12-03-2026 14:11

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានណែនាំមន្ទីរ អង្គភាព អាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តផ្សព្វផ្សាយសារអប់រំដល់ពលរដ្ឋ និងយុវជនឱ្យយល់ដឹងពី កលល្បិចជួញដូរមនុស្ស គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមអនឡាញ (Scam Online)។

ការថ្លែងណែនាំរបស់លោកអភិបាលខេត្តព្រះវិហារ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ លើកទី១៩ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យើងរួមគ្នាដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស និងអំពើឆបោកតាមអនឡាញ» នៅសាលប្រជុំសាលាស្រុករវៀង ស្ថិតនៅស្រុករវៀង នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។

លោក គីម រិទ្ធី បានថ្លែងលើកឡើងថា ការប្រារពទិវានេះ គឺជាយុទ្ធនាការដ៏សំខាន់មួយ ដើម្បីផ្សព្វផ្សាយគោលនយោបាយ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការឆបោកតាមអនឡាញ ជាពិសេសគឺទប់ស្កាត់រាល់កលល្បិចថ្មីៗរបស់ជនល្មើស និង ការរឹតបន្តឹងការបង្ក្រាបបទល្មើសជួញដូរមនុស្ស និងឆបោកផ្សេងៗ។

ឆ្លៀតក្នុងឱកាសនេះលោកអភិបាលខេត្តព្រះវិហារ បានអាននូវសុន្ទរកថារបស់លោកអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅក្នុងឱកាស នៃការអបអរសាទរទិវាជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៩ ឆ្នាំ២០២៥។

យោងតាមខ្លឹមសារសុន្ទរកថារបស់លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងផ្អែកតាមស្ថានភាព នៃរដ្ឋបាលខេត្តព្រះវិហារ ដូចមានក្នុងរបាយការណ៍របស់លោកស្រីអភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តព្រះវិហារ បានបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់អំពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្រុមការងារ អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញ ក្នុងការផ្សព្វផ្សាយ ការទប់ស្កាត់ និងការបង្ក្រាប បទល្មើសជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ ឆបោក តាមអនឡាញ់ និងបទល្មើសផ្សេងទៀត សម្រេចបានលទ្ធផលល្អ ប្រសើរ គួឱ្យកត់សម្គាល់ផងដែរ។

លោក គីម រិទ្ធី ថ្លែងលើកឡើងទៀតថា ទន្ទឹមនឹងលទ្ធផលដែលយើងធ្វើបាន យើងក៏នៅមានបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងការ ធ្វើចំណាកស្រុកដោយប្រថុយប្រថាន អំពើរំលោភបំពានផ្លូវភេទ ការ លួចឆ្លងដែនខុសច្បាប់ ជាពិសេសគឺ នៅស្រុករវៀងនេះតែម្តង ដែលមានពលករចំណាកស្រុកច្រើនជាងគេ បើធៀបនឹងបណ្តាក្រុង ស្រុក ផ្សេងទៀតក្នុងខេត្តព្រះវិហាររបស់យើង ដែលជាហេតុនាំឱ្យយើង សម្រេចចិត្តជ្រើសរើសយកស្រុករវៀង ជាទីតាំងរៀបចំពិធីនេះ។

ដើម្បីពង្រឹងប្រសិទ្ធភាពការងារខាងលើនេះ លោកអភិបាលខេត្តព្រះវិហារ គីម រិទ្ធី បានដាក់ចេញនូវវិធានការ និងការអំពាវនាវដល់ មន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ឃុំ ភូមិ និងសមត្ថកិច្ចពាក់ព័ន្ធ សូមយកចិត្តទុកដាក់ដូចខាងក្រោម៖

*ត្រូវបន្តផ្សព្វផ្សាយសារអប់រំដល់ពលរដ្ឋ និងយុវជនឱ្យយល់ដឹងពី កលល្បិចជួញដូរមនុស្ស គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ជាពិសេសគឺ ការឆបោកតាមអនឡាញ។

*ត្រូវបញ្ជា្របការអប់រំសីលធម៌ និងគុណធម៌ តាមគន្លងសាសនា ដើម្បីឱ្យមនុស្សផ្តល់តម្លៃឱ្យគ្នា និងមិនប្រព្រឹត្តអំពើបាបកម្មដាក់ អ្នកដទៃ។

*ពង្រឹងកិច្ចសហការ និងការចូលរួមពីបងប្អូនប្រជាពលរដ្ឋ នៅពេលមានការសង្ស័យថាមានបទល្មើសកើតឡើង សូម “ កុំចូលរួម កុំគាំទ្រ កុំប្រព្រឹត្ត និងកុំទទួលផល ” ពីអំពើទុច្ចរិត ។

*ត្រូវអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់ ដោះស្រាយបញ្ហាឱ្យមានប្រសិទ្ធភាព និងស្មើភាព ប្រកាន់ខ្ជាប់នូវអភិក្រមទាំង ៥ គឺ “ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ” ដើម្បីក្លាយជាមន្ត្រី ដែលពលរដ្ឋ មានជំជឿទុកចិត្ត។

*ត្រូវរួមគ្នាលើកកម្ពស់ការបង្កើតការងារក្នុងស្រុក ដើម្បីកាត់បន្ថយ ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងខុសច្បាប់៕