* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ថ្នាក់ដឹកនាំក្រសួងសាធារណការ និងអាជ្ញាធរខេត្តស្វាយរៀង ចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវទីលានទុកដាក់សំរាមថ្មីក្នុងក្រុងបាវិត

12-03-2026 15:59

(ស្វាយរៀង)៖ លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងលោករដ្ឋមន្ត្រី និងលោក សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងអភិបាលខេត្ត នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីត្រៀមលក្ខណៈរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «សមិទ្ធផលអនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត»។

សកម្មភាពនៃការចុះពិនិត្យ និងកិច្ចប្រជុំពិភាក្សានៅក្នុងសកម្មភាពចុះតាមដានការងារនេះ គណៈប្រតិភូបានធ្វើការពិនិត្យយ៉ាងល្អិតល្អន់ទៅលើហេដ្ឋារចនាសម្ព័ន្ធជារួមនៃទីលានទុកដាក់សំរាម ដែលស្ថិតនៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត។

បន្ទាប់ពីការចុះពិនិត្យផ្ទាល់នៅទីតាំង ក៏មានការរៀបចំកិច្ចប្រជុំពិភាក្សាមួយ ដើម្បីបែងចែកភារកិច្ច និងរៀបចំផែនការការងារឱ្យបានហ្មត់ចត់បំផុត សម្រាប់ត្រៀមទទួលគណៈអធិបតីក្នុងពិធីសម្ពោធនាពេលខាងមុខ។

សារៈសំខាន់នៃសមិទ្ធផលថ្មី គម្រោងសាងសង់ទីលានទុកដាក់សំរាមនេះ គឺជាសមិទ្ធផលថ្មីស្រឡាងមួយទៀត ក្នុងវិស័យគ្រប់គ្រងបរិស្ថាន និងអនាម័យសម្រាប់ក្រុងបាវិត ដែលជាទីក្រុងសេដ្ឋកិច្ចដ៏សំខាន់ជាប់ព្រំដែន។ ចំពោះទីលាននេះនឹងដើរតួនាទីយ៉ាងសំខាន់រួមមាន៖

*ទី១៖ ការកែលម្អសោភ័ណភាពទីក្រុង៖ កាត់បន្ថយការបោះចោលសំរាមពាសវាលពាសកាល និងការគរទុកសំរាមមិនមានសណ្តាប់ធ្នាប់
*ទី២៖ កិច្ចការពារបរិស្ថាន៖ ប្រើប្រាស់បច្ចេកទេសទុកដាក់ឱ្យបានត្រឹមត្រូវតាមស្ដង់ដារ បច្ចេកទេស ដើម្បីការពារការជ្រាបចូលទឹកស្អុយទៅក្នុងដី និងប្រភពទឹក
*ទី៣៖ សុខុមាលភាពប្រជាពលរដ្ឋ៖ កាត់បន្ថយផលប៉ះពាល់ក្លិន និងមេរោគផ្សេងៗ ដែលបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈ។

តាមរយៈការចុះពិនិត្យនាព្រឹកនេះ លោក វង្ស ពិសិដ្ឋ និងលោកអភិបាលរងខេត្ត បានកោតសរសើរក្រុមការងារសាងសង់ ដែលបានអនុវត្តគម្រោងស្របតាមបទដ្ឋានបច្ចេកទេស។

ទន្ទឹមនឹងនោះ លោកក៏បានផ្ដាំផ្ញើអាជ្ញាធរក្រុងបាវិត និងអង្គភាពពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈឱ្យបានរួចរាល់ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ និងការតុបតែងលម្អទីតាំង ដើម្បីឱ្យពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាចប្រព្រឹត្តទៅបានយ៉ាងរលូន និងសមឱឡារិកបំផុត។

សមិទ្ធផលនេះ គឺជាសក្ខីភាពមួយបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសាធារណការ និងរដ្ឋបាលខេត្តស្វាយរៀង ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុងស្អាត និងមាននិរន្តរភាព៕