* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងការធ្វើទំនើបកម្មវិស័យបរិស្ថានកម្ពុជា

13-03-2026 07:27

(ភ្នំពេញ)៖ កម្ពុជា-ចិន បានរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងការធ្វើទំនើបកម្មវិស័យបរិស្ថានកម្ពុជា។

កិច្ចសហប្រតិបត្តិការនេះប្រព្រឹត្តទៅក្រោមអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុនរដ្ឋ GUANGXI LAND AND RESOURCES PLANNING AND DESIGN GROUP CO., LTD នៃខេត្តហ្គ័ងស៊ី ស្តីពី «កិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងការធ្វើទំនើបកម្មវិស័យបរិស្ថានកម្ពុជា» ដែលបានចុះហត្ថលេខា ក្រោមអធិបតីភាពលោក ខ្វៃ អាទិត្យា អនុរដ្ឋលខាធិការ និងលោក ឈីត ឌី អគ្គនាយករង នៃក្រុមហ៊ុនរដ្ឋ GUANGXI LAND AND RESOURCES PLANNING AND DESIGN GROUP CO., LTD។

ពិធីនេះ ក៏មានការចូលរួមពីក្រុមហ៊ុនរៀបចំផែនការ រចនាធនធានដីធ្លី Guangxi តំណាងក្រុមហ៊ុន ដែលជាបុត្រសម្ព័ន្ធ លោក ឡេង ជីវិន អគ្គនាយកចំណេះដឹងនិងព័ត៌មានបរិស្ថាន លោក លោកស្រី ថ្នាក់ដឹកនាំ និងសហការីជាច្រើនរូបទៀត នាទីទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។

លោក ឈីត ឌី អគ្គនាយករង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុយយ៉ាងជ្រាលជ្រៅចំពោះក្រសួងបរិស្ថានដែលស្រឡាញ់ និងផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុន។ លោកសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ យើងនឹងចាប់ដៃគ្នាបង្កើតជាប្រវត្តិសាស្ត្រនៃប្រតិបត្តិការប្រកបដោយយុទ្ធសាស្រ្ត និងជាក់លាក់ ដើម្បីកសាងសុវត្ថិភាពអេកូឡូស៊ី និងអនាគតបៃតងជាមួយគ្នា។

តាងនាមក្រសួងបរិស្ថាន និងក្នុងនាមខ្លួនផ្ទាល់លោក ខ្វៃ អាទិត្យា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ភាពជាដៃគូរបស់ក្រុមហ៊ុនរដ្ឋ GUANGXI LAND AND RESOURCES PLANNING AND DESIGN GROUP CO., LTD បានរួមចំណែកដ៏មានសារៈសំខាន់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជាក្នុងការដោះស្រាយបញ្ហាដ៏សំខាន់ គឺការប្រើប្រាស់បច្ចេកវិទ្យារូបភាពផ្កាយរណប និងការគ្រប់គ្រងប្រព័ន្ធទិន្នន័យរូបភាពផ្កាយរណប ដើម្បីធ្វើទំនើបកម្មវិស័យ បរិស្ថានកម្ពុជា។ ភាគីទាំងពីរនឹងសិក្សាអំពីតម្រូវការគោលនយោបាយរបស់ក្រសួង ជាមួយនឹងបទពិសោធន៍បច្ចេកទេសរបស់ក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាប្រព័ន្ធផ្កាយរណប BeiDou Navigation Satellite System (BDS) រូបភាពផ្កាយរណបសាធារណៈរដ្ឋប្រជាមានិតចិន។

ក្រសួងបរិស្ថានកម្ពុជាសង្ឃឹមយ៉ាងមុតមាំ និងជឿជាក់ថា អនុស្សរណៈនៃការយោគយល់នេះ នឹងត្រូវបានប្រែក្លាយទៅជាវឌ្ឍនភាពជាក់ស្តែង ដែលគម្រោងកិច្ចសហប្រតិបត្តិការនេះនឹងមានការផ្លាស់ប្តូរបទពិសោធន៍ រវាងភាគីទាំងពីរ ឱ្យកាន់តែទូលំទូលាយ ជាពិសេសការធ្វើទំនើបកម្មបច្ចេកវិទ្យារូបភាពផ្កាយរណប ដើម្បីធានាថាបច្ចេកវិទ្យាទាំងនេះត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព នឹងគាំទ្រដល់ការធ្វើទំនើបកម្មវិស័យបរិស្ថានកម្ពុជា៕