ក្រសួងការងារ បើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូសង្គម អំពីការពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារ ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល
13-03-2026 10:48
(ភ្នំពេញ)៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយសមាជិកគណៈកម្មការប្រឹក្សាការងារតំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត (សហជីព) និងតំណាងអង្គការវិជ្ជាជីវៈរបស់និយោជក (សមាគមនិយោជក) ដើម្បីពិនិត្យលើការរៀបចំកែសម្រួលលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងការធានានូវប្រសិទ្ធភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ការដោះស្រាយវិវាទបុគ្គល និងវិវាទការងាររួមស្របតាមច្បាប់ស្តីពីការងារ។
ជាលទ្ធផល តំណាងសហជីពនិងសមាគមនិយោជក បានឯកភាពលើខ្លឹមសារនៃសេចក្តីព្រាងប្រកាសពាក់ព័ន្ធនឹងការដោះស្រាយវិវាទការងារ ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល នឹងប្តេជ្ញាចូលរួមប្រើប្រាស់យន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ដូចមានចែងក្នុងច្បាប់ស្តីពីការងារ សំដៅធានានូវសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា៕














