* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តកំពង់ធំ សួរសុខទុក្ខ ឧបត្ថម្ភស្បៀងអាហារ សម្ភារប្រើប្រាស់ និងថវិកាជូនកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

13-03-2026 13:26

(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញមកសំណេះសំណាលសាកសួរសុខទុក្ខ ឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនជូនកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះ។ ពិធីនេះប្រព្រឹត្ត ទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅក្នុងឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ ប្រកបដោយភាពកក់ក្ដៅជាទីបំផុត និងបានគូសបញ្ជាក់អំពីតួនាទីភារកិច្ចរបស់កងកម្លាំង ក្នុងភារកិច្ចការពារ បូរណភាពទឹកដី ការពារជាតិ សាសនា និងព្រះមហាក្សត្រ។

ជាក់ស្ដែងក្នុងពេលមានសង្គ្រាមឈ្លានពាន ពីសំណាក់ទាហានថៃ ក្នុងឆ្នាំ២០០៨ ដល់ ២០១១ កន្លងទៅនិងការរំលោភឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ជាទ្រង់ទ្រាយធំនៅក្នុងឆ្នាំ២០២៥កន្លងទៅ។

លោកបន្តថា កងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មួយផ្នែកក៏បានបញ្ជូនទៅចូលរួមចំណែកក្នុងការការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនផងដែរ។ ក្រៅពីនោះទៀត ដោយអនុវត្តតាម បទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មានដូចជាការបង្ក្រាបបទល្មើសព្រៃឈើ និងការបង្ក្រាបបទល្មើស នេសាទខុសច្បាប់ នៅក្នុងខេត្តកំពង់ធំ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។

លោក នួន ផារ័ត្ន បានកោតសរសើរចំពោះកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានចូលរួមចំណែកជាមួយវីរៈកងទ័ពនៃអង្គភាពកងយោធពលខេមរភូមិន្ទ ក្នុងការការពារបូរណភាពទឹកដី ទប់ស្កាត់ការឈ្លានពានពីសំណាក់ប្រទេសថៃ។

កងកម្លាំងមួយផ្នែកទៀតរបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានយកចិត្តទុកដាក់យ៉ាងសកម្ម ក្នុងការសហការចូលរួមអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពិសេសការចូលរួម ទប់ស្កាត់និងបង្ក្រាបបទ ល្មើសធនធានធម្មជាតិទទួលបានលទ្ធផលជោគជ័យ តាមការប្រគល់ភារកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោកបានផ្ដាំផ្ញើកងកម្លាំងទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំត្រូវត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តន៍តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារ បូរណភាពទឹកដី ទប់ស្កាត់មិនឱ្យសត្រូវឃ្លានពានរំលោភដែលអធិបតេយ្យភាពយើងបានឡើយ។

កន្លងមក និងចំពោះមុខសម្ដេចមហាបរវរធិបតី ហ៊ុន ម៉ាណែត បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីសន្តិភាព និងការពារបូរណភាពទឹកដី ដោយបានទាមទារការដោះស្រាយខ្សែបន្ទាត់ព្រំដែនតាមរយៈយន្តការច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងនានាដែលនៅជាធរមានដែលភាគីកម្ពុជា-ថៃ បានទទួលស្គាល់នាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនៅខ្សែបន្ទាត់ព្រំដែន តាមការប្រើប្រាស់កម្លាំងយោធា។

លោក នួន ផារ័ត្ន បានឧបត្ថម្ភជូនកងកម្លាំងសម្រាប់ប្រើប្រាស់ក្នុងភារកិច្ចការពារបូរណភាព និងថវិកាមួយចំនួនជូនដល់យោធិនសម្រាប់ចូលរួមអបអរសាទរក្នុងពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរនិងសូមជូនពរដល់ យោធិនទាំងអស់ និងក្រុមគ្រួសារ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ សូមទទួលបាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចដែលជាតិ និងប្រជាជនកម្ពុជាប្រគល់ជូន៕