* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងការបរទេសកម្ពុជា សេចក្តីថ្លែងការណ៍៣ចំណុច ឆ្លើយតបចំពោះការចោទប្រកាន់របស់ក្រសួងការបរទេសថៃ (Video inside)

13-03-2026 14:07

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦នេះ បានចេញសេចក្តីថ្លែងការណ៍៣ចំណុច ឆ្លើយតបចំពោះការចោទប្រកាន់របស់ក្រសួងការបរទេសថៃ។

កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្រសួងការបរទេសថៃ បានចេញសេចក្តីប្រកាសព័ត៌មានមួយដែលមាន ចំណងជើងថា «ប្រទេសថៃគូសបញ្ជាក់ពីតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការដោយស្មោះត្រង់របស់កម្ពុជា ក្នុងការជំរុញការងារវាស់វែង និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ»។

ក្រសួងការបរទេសកម្ពុជា បានចាត់ទុកថា សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃនេះ អាចបង្កឱ្យមានការយល់ច្រឡំមួយចំនួន។ ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សូមផ្តល់នូវការបំភ្លឺដូចខាងក្រោម៖

ទី១៖ របាយការណ៍ដែលចោទប្រកាន់ថា គ្រាប់បែកប្រភេទ៤០មីលីម៉ែត្រ ដែលត្រូវបានបាញ់ដោយ កងកម្លាំងកម្ពុជា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ គឺមិនត្រឹមត្រូវទេ។ កម្ពុជាបានផ្តល់ការបំភ្លឺជា ផ្លូវការរួចហើយតាមរយៈកំណត់ទូតចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ ដោយបានបញ្ជាក់ថា ហេតុការណ៍ ដែលបានរាយការណ៍នោះ ពុំបានកើតឡើងឡើយ។ បញ្ហានេះត្រូវបានផ្ទៀងផ្ទាត់រួមគ្នាភ្លាមៗ ដោយ ក្រុមទំនាក់ទំនងយោធាក្នុងតំបន់របស់ភាគីទាំងពីរ។ ផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ ពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ការ រាយការណ៍មិនត្រឹមត្រូវបែបនេះមិនគួរបន្តផ្សព្វផ្សាយទៀតឡើយ។

ទី២៖ ទាក់ទងនឹងរូបសំណាកតាអ៊ុំនៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ រូបសំណាកនេះស្ថិតនៅក្នុងទឹកដីកម្ពុជាទាំងស្រុង ដូចដែលបានកំណត់ដោយផែនទីខ្នាត ១/២០០,០០០ ដែលផលិតដោយគណៈកម្មការចម្រុះបារាំង-សៀម ស្របតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ ដូចនេះការទាមទារ ណាមួយដែលផ្អែកលើផែនទី L៧០១៧ ដែលគូសជាឯកតោភាគីរបស់ប្រទេសថៃ គឺមិនអាចអនុវត្តតាមផ្លូច្បាប់ទេ។ ក្នុងន័យនេះ ការលើកឡើងក៏គួរធ្វើដោយផ្អែកលើលទ្ធផលនៃការវាស់វែងលម្អិតរួមគ្នា ដែលធ្វើឡើងដោយក្រុមវាស់វែងចម្រុះនៃប្រទេសទាំងពីរ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។

ទី៣៖ អនុលោមតាមចំណុចទី៣ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា បានផ្ញើលិខិតអញ្ជើញចំនួនប្រាំលើកជាប់ៗគ្នាទៅសមភាគីថៃ ដើម្បីបន្តការងារបច្ចេកទេសរបស់ក្រុមវាស់វែង ចម្រុះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ការណ៍នេះគឺដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងដោយ ស្មោះត្រង់ ក្នុងការពន្លឿនការងារបោះបង្គោលព្រំដែន ជាពិសេសនៅក្នុងតំបន់អាទិភាព ឬតំបន់រសើប។

ក្រសួងការបរទេស បានបញ្ជាក់បន្ថែមទៀតថា​ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះដំណោះស្រាយបញ្ហាព្រំដែនដោយ សន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ហើយផ្តល់សារសំខាន់យ៉ាងខ្លាំងចំពោះការអនុវត្តពេញលេញនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជាសង្ឃឹមថា នឹងឃើញកិច្ចសហប្រតិបត្តិការប្រកបដោយភាពស្មោះត្រង់ ដែលឆ្លុះបញ្ចាំងតាម រយៈសកម្មភាពជាក់ស្តែង៕