* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សាលាដំបូងខេត្តព្រះសីហនុ សម្រេចផ្តន្ទាទោសឧក្រិដ្ឋជន៩នាក់ ពាក់ព័ន្ធគ្រឿងញៀន សម្អាតប្រាក់ និងប្រើអាវុធខុសច្បាប់, ៤នាក់ដាក់ពន្ធនាគារមួយជីវិត

13-03-2026 17:05

(ព្រះសីហនុ)៖ អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញអំពីដំណើរការនីតិវិធីតាមផ្លូវច្បាប់ ក្នុងសំណុំរឿងឧក្រិដ្ឋជន៩នាក់ ពាក់ព័ន្ធបទល្មើសផលិត ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន សម្អាតប្រាក់ និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត បន្ទាប់ពីក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តព្រះសីហនុ បានបើកសវនាការជាសាធារណៈ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ និងបន្តសវនាការនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ដើម្បីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧៨៤ ចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ពាក់ព័ន្ធបទល្មើស ផលិត, ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន, សម្អាតប្រាក់ និងប្រើប្រាស់អាវុធ ដោយគ្មានលិខិតអនុញ្ញាត ព្រមទាំងបានប្រកាសសាលក្រមលេខ ០៨៤/០៦ ក្រ២ "ជ” ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។

ក្នុងសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា តុលាការបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទ៖

*ទី១៖ ឈ្មោះ ដូ ធានក្វាង (DO THIEN QUANG)
*ទី២៖ ឈ្មោះ ស៊ាវ ឈីហុង (XIAO QIHONG)
*ទី៣៖ ឈ្មោះ ចាង ឈូយ៉ូ (ZHANG CHU YU)។ សម្រាប់ជនជាប់ចោទទាំង៣នាក់នេះ ត្រូវដាក់ពន្ធនាគារម្នាក់ៗ កំណត់រយៈពេលអស់មួយជីវិត និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ២០០,០០០,០០០រៀល ពីបទផលិត, ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ ប្រព្រឹត្តនៅភូមិ២ សង្កាត់ លេខ៣ និងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ បទល្មើសមានចែង និងបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៣៩ កថាខណ្ឌទី៥, មាត្រា៤០ កថាខណ្ឌទី៧, មាត្រា៤៧ កថាខណ្ឌទី៤ និងមាត្រា៤៨ កថាខណ្ឌទី៦ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

*ទី៤៖ ឈ្មោះ ថាំង ចាងវ័យ (TANG ZHANG WEI) ដាក់ពន្ធនាគារ កំណត់រយៈពេលអស់មួយជីវិត និងពិន័យជាប្រាក់ចំនួន ២០០,០០០,០០០រៀល ពីបទផលិត, ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន, សម្អាតប្រាក់ និងប្រើប្រាស់អាវុធដោយគ្មានលិខិតអនុញ្ញាត ប្រព្រឹត្តនៅភូមិ១, ភូមិ២ សង្កាត់លេខ៣ និងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ បទល្មើសមានចែង និងបញ្ញត្តិឱ្យផ្ដន្ទាទោសតាមមាត្រា៣៩ កថាខណ្ឌទី៥, មាត្រា៤០ កថាខណ្ឌទី៧, មាត្រា៤៧ កថាខណ្ឌទី៤ និងមាត្រា៤៨ កថាខណ្ឌទី៦ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា៣៨ នៃច្បាប់ស្តីពីការ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ និងបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ បទល្មើសមានចែង និងបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៤០ កថាឧណ្ហ៨ និង មាត្រា៤៨ កថាខណ្ឌទី៤ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។

*ទី៥៖ ឈ្មោះ ហេង រិទ្ធិថា អាយុ៣៨ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈ២០ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០០,០០០,០០០រៀល ពីបទសមគំនិតក្នុងអំពើផលិត, ជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀន, សម្អាតប្រាក់ ប្រព្រឹត្តនៅភូមិ១ និងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ បទល្មើសមានចែង និងបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ, មាត្រា៣៩ កថាខណ្ឌទី៥, មាត្រា៤០ កថាខណ្ឌទី៧, មាត្រា៤៧ កថាខណ្ឌទី៤ និងមាត្រា៤៨ កថាខណ្ឌទី៦ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និង មាត្រា៣៨ នៃ ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

*ទី៦៖ ឈ្មោះ ជូ ស៊ាវឡុង (ZHU XIAO LONG)
*ទី៧៖ ឈ្មោះ ឡេ ជីអាញ់ហុង (LE THIANH HONG)
*ទី៨៖ ឈ្មោះ ថាំង ចាន់តឹង (TANG ZHANG BING)
*ទី៩៖ ឈ្មោះ យ៉ាង ឈិនស្យុង (YANG CHEN XIONG) អាយុ៥៣ឆ្នាំ។ សម្រាប់ជនជាប់ចោទទាំង៤នាក់ ដាក់ពន្ធនាគារម្នាក់ៗកំណត់រយៈពេល ២ (ពីរ) ឆ្នាំ ពីបទ សមគំនិតក្នុងអំពើរក្សាទុកដោយខុសច្បាប់នូវសារធាតុ ញៀន ប្រព្រឹត្តនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បទល្មើសមានចែង និងបញ្ញត្តិឱ្យផ្តន្ទាទោស តាមមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ, មាត្រា៤០ កថាខណ្ឌទី៤ និងមាត្រា៤៨ កថាខណ្ឌទី៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យ គ្រឿងញៀន។

ក្នុងនោះ ហាមឃាត់ជនជាប់ចោទ (ជនជាតិចិន និងជនជាតិវៀតណាម) ចំពោះការចូល និងស្នាក់នៅក្នុងដែនដីព្រះរាជាណាចក្រកម្ពុជា ជាស្ថាពរចំពោះជនជាប់ចោទដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ ចំពោះ ជនជាប់ចោទផ្សេងទៀត ត្រូវបានហាមឃាត់ចំពោះការចូល និងការស្នាក់នៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ដោយឡែក វត្ថុតាងពាក់ព័ន្ធនឹងបទល្មើសខាងលើ ត្រូវបានសម្រេចរឹបអូស តាមបញ្ញត្តិមាត្រា៩៣, មាត្រា៩៤ នៃច្បាប់ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា៦២ នៃក្រមព្រហ្មទណ្ឌ៕