* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង​ស្ដីពីការបម្រេីសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus)

13-03-2026 19:50

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ពីការបន្តផ្តល់សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) ដែលកំពុងប្រតិបត្តិការយ៉ាងសកម្ម ដើម្បីជួយសម្រួលដល់ការកកស្ទះចរាចរណ៍ កាត់បន្ថយការចំណាយ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងក្រុងជាមួយនឹងតម្លៃសំបុត្រត្រឹមតែ ១,៥០០រៀល ក្នុងម្នាក់សម្រាប់ការធ្វើដំណើរម្តង។

ដើម្បីជួយសម្រួលដល់ជីវភាព និងលើកទឹកចិត្តដល់ស្រទាប់មហាជន រដ្ឋបាលរាជធានីភ្នំពេញនៅតែបន្តអនុញ្ញាតឱ្យក្រុមមនុស្សដូចខាងក្រោមជិះដោយ មិនបង់ប្រាក់៖ ព្រះសង្ឃ និងមនុស្សចាស់ (អាយុចាប់ពី ៧០ ឆ្នាំឡើងទៅ) សិស្ស-និស្សិត និងគ្រូបង្រៀន ជនមានពិការភាព កម្មករ-កម្មការិនីរោងចក្រ កីឡាករ និងកីឡាការិនីអាជីព កុមារ (ដែលមានកម្ពស់ទាបជាង ១ ម៉ែត្រ)។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈឱ្យបានកាន់តែច្រើន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង៕