* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* កម្ពុជា បើកទ្វារសហការជាមួយអន្តរជាតិដើម្បីលុបបំបាត់បទល្មើស Online Scams ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ Online Scams រយៈពេល២ថ្ងៃ មានប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗ៣ចូលរួម
* ក្បួនរថយន្តដឹកកងកម្លាំងសន្តិសុខថៃ រងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស
* ខ្មាន់កាំភ្លើងជាសិស្ស បើកការបាញ់ប្រហារនៅសាលារៀនហ្វីលីពីន ផ្តាច់ជីវិតសិស្ស២នាក់ និង៨នាក់ទៀតរងរបួស មុនបាញ់សម្លាប់ខ្លួនឯង
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

TP Moral Group គាំទ្រដល់ការអនុវត្តគម្រោង Build4People ដើម្បីរួមចំណែកលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជននៅទីក្រុង និងការអភិវឌ្ឍន៍រាជធានីភ្នំពេញ (Video inside)

13-03-2026 20:32

(ភ្នំពេញ)៖ ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប (TP Moral Group) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ទីក្រុងរណប មេគង្គ ឃី (Mekong Quay City) នាតំបន់អរិយក្សត្រ បានផ្តល់ការគាំទ្រ ដល់ការអនុវត្តគម្រោង«លំនៅដ្ឋានដែលមានចីរភាពសម្រាប់ប្រជាជន និងបង្កើនគុណភាពរស់នៅនៃប្រជាជនទីក្រុង (Build4People Project)» ដើម្បីរួមចំណែកលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជននៅទីក្រុងភ្នំពេញ។

ចាប់តាំងពីឆ្នាំ ២០២០ រដ្ឋបាលរាជធានីភ្នំពេញបានរួមសហការជាមួយមហាវិទ្យាល័យហេមបឺក នៃប្រទេសអាល្លឺម៉ង់ដើម្បីអនុវត្រគម្រោង «លំនៅដ្ឋានដែលមានចីរភាពសម្រាប់ប្រជាជន - បង្កើនគុណភាពរស់នៅនៃប្រជាជនទីក្រុង (Build4People Project)»។

ក្នុងសន្និសីទគម្រោង «លំនៅដ្ឋានដែលមានចីរភាពសម្រាប់ប្រជាជន - បង្កើនគុណភាពរស់នៅនៃប្រជាជនទីក្រុង នាថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៦ លោក ឃុន សេងផេង អគ្គនាយកប្រតិបត្តិក្រុមហ៊ុន TP Moral Group បានថ្លែងថា តាមរយៈភាពជាដៃគូជាមួយ Build4People TP Moral Group ប្តេជ្ញាចិត្តក្នុងការរួមបញ្ចូលនិរន្តរភាព ភាពអាចរស់នៅបាន ការទទួលខុសត្រូវផ្នែកបរិស្ថាន និងកន្លែងសាធារណៈដែលមានគុណភាពទៅក្នុងការអភិវឌ្ឍដែលក្រុមហ៊ុនបានបង្កើតឡើង។ គោលការណ៍ទាំងនេះមានសារៈសំខាន់ណាស់ក្នុងការបង្កើតបរិស្ថានទីក្រុង ដែលអាចបម្រើដល់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។

ទន្ទឹមគ្នានេះ លោកថ្លែងអំណរគុណដល់សាលារាជធានី និងស្ថានទូតអាល្លឺម៉ង់ ចំពោះការគាំទ្រគំនិតផ្តួចផ្តើម បង្កើតគម្រោង Build4People ដែលលើកទឹកចិត្តដល់កិច្ចសហការអន្តរជាតិ និងការផ្លាស់ប្តូរចំណេះដឹង។ លោកបន្ថែមថា «ក្រុមហ៊ុន TP Moral Group នឹងបន្តការចូលរួមជាមួយ Build4People និងស្វាគមន៍ចំពោះកិច្ចសហការជាមួយដៃគូដែលមានចក្ខុវិស័យក្នុងការកសាងទីក្រុងដែលមាននិរន្តរភាព ភាពធន់ និងផ្តោតលើប្រជាជន»។

លោកបន្ថែមថា តាមរយៈការស្រាវជ្រាវ និងរៀបចំផែនការ របស់ក្រុមនិស្សិតចម្រុះ អំពីការរៀបចំទីក្រុង បាននាំមកនូវទស្សនៈដ៏មានតម្លៃដល់ការអភិវឌ្ឍ មេគង្គ ឃី (Mekong Quay City) ។ ការវិភាគ គំនិត និងអនុសាសន៍ទាំងនេះបានផ្តល់នូវការយល់ដឹងដ៏មានអត្ថន័យអំពីរបៀបនៃការអភិវឌ្ឍទីក្រុងទ្រង់ទ្រាយធំ ដែលឆ្លើយតបបានកាន់តែប្រសើរឡើងចំពោះបញ្ហាប្រឈមផ្នែកបរិស្ថាន សង្គម និងទីក្រុង។

ក្នុងឱកាសនោះដែរ លោក សេង វណ្ណៈ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងថា គោលបំណងសំខាន់នៃការអនុវត្តគម្រោង Build4People គឺផ្តោតទៅគុណភាពលំនៅដ្ឋានរបស់ប្រជាជន លើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន ដោយគម្រោងនេះនឹងជំរុញការអភិវឌ្ឍន៍នៅក្នុងរាជធានីភ្នំពេញ និងការរស់នៅរបស់ប្រជាជន ដោយភាពសុខដុមរមនា។

លោកបានគូសបញ្ជាក់ថា ក្នុងដំណាក់កាលទី១ ការអនុវត្តគម្រោងនេះ ទទួលបានផលគួរជាទីគាប់ចិត្ត។ ហើយដើម្បីបន្តនិរន្តភាពនៃគម្រោង រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តអនុវត្តដំណាក់កាលទី២ ដោយទទួលបានការគាំទ្រពីក្រសួងស្រាវជ្រាវ បច្ចេកវិទ្យា និងអវកាស នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលបានផ្តល់ជាជំនួយបច្ចេកទេសក្នុងទំហំទឹកប្រាក់ប្រមាណ១លានអឺរ៉ូ សម្រាប់ការអនុវត្តរយៈពេល២ឆ្នាំ ដើម្បីកសាងសមត្ថភាពអជ្ញាធរមូលដ្ឋានលើវិស័យរៀបចំក្រុង និងទីក្រុងឆ្លាតវៃតាមប្រព័ន្ធឌីជីថល ព្រមទាំងរៀបចំការសិក្សាសម្រាប់អភិវឌ្ឍរាជធានីភ្នំពេញប្រកបដោយចរីភាព និងនិរន្តភាព។

ជាបន្ត គម្រោងនេះ នឹងអនុវត្តសកម្មភាពនានា ដូចជា រៀបចំឧបករណ៍ និងកម្មវិធីវាយតម្លៃសម្រាប់គ្រប់គ្រងរៀបចំក្រុងតាមប្រព័ន្ធឌីជីថលជាមួយ CityLab Berlin និងមហាវិទ្យាល័យ ត្រេស្តេន, ផ្តល់ជំនួយបច្ចេកទេសផ្នែកអភិវឌ្ឍរៀបចំទីក្រុង និងទីក្រុងឆ្លាតវៃ ព្រមទាំងកសាង សមត្ថិភាពមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសដល់មជ្ឍមណ្ឌលទីក្រុងឆ្លាតវៃ នៃរាជធានីភ្នំពេញ (Phnom Penh Smart City Hub), រៀបចំសិក្ខាសាលាជាមួយភាគីពាក់ព័ន្ធ និងទស្សនកិច្ចសិក្សា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងផលិតផែនទីរៀបចំក្រុងសម្រាប់រាជធានីភ្នំពេញ នៅតំបន់ដែលមិនទាន់មានប្លង់លម្អិត។

សូមជម្រាបថា កាលពីចុងឆ្នាំ២០២៤ ក្រុមហ៊ុន TP Moral Group (TPMG) និងក្រុមហ៊ុន Khun Sea Import & Export Group បានសម្ពោធបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ទីក្រុងទំនើបមេគង្គឃី នៅលើទឹកដីក្រុងអរិយក្សត្រ ជាប់ដងទន្លេមេគង្គត្រើយខាងកើត ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅលើផ្ទៃដីជាង២០០ហិកតា។ ក្រុងរណបថ្មី និងទំនើបនេះ នឹងរួមចំណែកយ៉ាងសំខាន់ដែលធ្វើឱ្យក្រុងអរិយក្សត្រ ក្លាយជាទីក្រុងឆ្លាតវៃ នាពេលបច្ចុប្បន្ន និងអនាគត និងជាបណ្ដុំសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការស្នាក់នៅយ៉ាងសម្បូរបែប៕