ខេត្តរតនគិរី គ្រោងអភិវឌ្ឍប្រភពថាមពលអគ្គិសនីដោយសូឡាអនុភាព ៩០០មេហ្គាវា់ត់ និងប្រភពវារីអគ្កិសនីនៅក្បែរព្រំដែនឡាវ (Video inside)
13-03-2026 22:25
(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា ខេត្តរតនគិរី គ្រោងអភិវឌ្ឍប្រភពថាមពលអគ្គិសនីដោយសូឡាអនុភាព ៩០០មេហ្គាវា់ត់ និងប្រភពវារីអគ្កិសនីនៅក្បែរព្រំដែនឡាវ។
ការថ្លែងរបស់លោក បានធ្វើឡើងក្នុងកិច្ចសម្ភាសស្ដីពីសក្ដានុពល និងការអភិវឌ្ឍន៍ខេត្តរតនគិរី ដែលសហការរៀបចំជាមួយក្លឹបអ្នកកាសែតកម្ពុជា ដោយមានលោក ពុយ គា ជាអ្នកដឹកនាំ និងសម្របសម្រួលផ្ទាល់។
នាឱកាសនោះ លោកអភិបាលខេត្ត បានលើកឡើងពីគម្រោងអភិវឌ្ឍប្រភពថាមពលអគ្គិសនីដោយសូឡាអនុភាព ៩០០មេហ្គាវា់ត់ និងប្រភពវារីអគ្កិសនីនៅក្បែរព្រំដែនឡាវដែលមានអានុភាព ១១០មេហ្កាវ៉ាត់។
គួរជម្រាបថា បច្ចុប្បន្ន ខេត្តប្រើប្រាស់អគ្គិសនីប្រហែល ២០មេហ្កាវ៉ាត់ និងមានបណ្តាញអគ្គិសនីទៅដល់ ៩៦% នៃភូមិសរុប៕




