កម្ពុជាម្ចាស់ផ្ទះ! កម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិ ឈានដល់វគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី១៥ មីនាស្អែកនេះ សូមជួយគាំទ្រឱ្យបានច្រេីន

14-03-2026 10:22

(ភ្នំពេញ)៖ កម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៥ (Miss Planet International 2025) ដែលមានបវរកញ្ញា មកពី ៣៥ប្រទេស ជុំវិញពិភពលោក បានបញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ហេីយវគ្គផ្តាច់ព្រ័ត្រជ្រេីសរេីសបវរកញ្ញាឯក នឹងធ្វេីឡេីងនៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ស្អែកនេះ សូមចូលរួមគាំទ្រឱ្យបានច្រេីន ដេីម្បីបង្ហាញពីមោទនភាពរបស់ជាតិ។

សូមបញ្ជាក់ដែរថា បវរកញ្ញាភពផែនដីអន្តរជាតិ មកពី៣៥ប្រទេស ជុំវិញពិភពលោកចូលរួម រួមមាន៖ Cambodia, Algeria, Australia, Bangladesh, Benin, Cambodia, Cameroon, Cote d'Ivoire, Ethiopia, France, Guatemala, Hati, Hmong, Iceland, India, Indonesia, Ireland, Italy, Japan, Madagascar, Maturitius, Mexico, New Zealand, Panama, Poland, Riviera Maya, Russia, Poland, Slovenia, Suriname, Sweden, Timor Leste, United States, US Virgin។

គួរបញ្ជាក់ថា Miss Planet International ហៅកាត់ថា MPI គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិ ដែលទទួលស្គាល់ជាសាកល ដេីម្បីលើកកម្ពស់មនសិការបរិស្ថាន ភាពសម្បូរបែបនៃវប្បធម៌ និងការពង្រឹងអំណាចរបស់ស្ត្រី។ ការប្រកួតនេះបានប្រមូលផ្តុំបេក្ខនារីមកពីជុំវិញពិភពលោក ដើម្បីបង្ហាញពីភាពស្រស់ស្អាត ទេពកោសល្យ និងការប្តេជ្ញាចិត្តចំពោះនិរន្តរភាពបរិស្ថាន។

តាមរយៈកម្មវិធីប្រកួតជ្រើសរើសបវរកញ្ញាឯកភពផែនដីអន្តរជាតិឆ្នាំ២០២៥នេះ នឹងចូលរួមចំណែកដល់ការផ្សព្វផ្សាយ ការលើកស្ទួយវិស័យទេសចរណ៍កម្ពុជា និងជំរុញឱ្យមានការចាប់អារម្មណ៍ពីសកលលោកកាន់តែច្រើនមកលើកម្ពុជា និងទទួលស្គាល់កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព និងសន្តិភាពពិតប្រាកដ៕