* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

Fresh AI ដាក់ចេញ Version 20 និង ណែនាំមុខងារថ្មី ថតឯកសារបំលែងទៅជាអក្សរ រួចសង្ខេបខ្លឹមសារចំណុចសំខាន់ៗភ្លាមៗមួយប៉ព្រិចភ្នែក

14-03-2026 12:25

(ភ្នំពេញ)៖ នៅក្នុងយុគសម័យដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ Fresh AI សេរីថ្មី (Version 20) បានបោះជំហានទៅមុខយ៉ាងអស្ចារ្យមួយកម្រិតទៀត តាមរយៈការដាក់ឱ្យប្រើប្រាស់មុខងារ ថតរូបភាព ឬឯកសារបំលែងទៅជាអក្សររួចហើយ «សង្ខេបអត្ថបទ» ចេញពីរូបភាពយ៉ាងឆ្លាតវៃ។

ការធ្វើបច្ចុប្បន្នភាពថ្មីនេះ គឺជាដំណោះស្រាយដ៏ប្រសើរសម្រាប់អ្នកដែលតែងតែជួបប្រទះការលំបាកក្នុងការអានឯកសាររដ្ឋបាលវែងៗ ឬសេចក្ដីប្រកាសព័ត៌មានដែលមានខ្លឹមសារច្រើន ដោយវាអាចជួយសម្រាយរាល់ចំណុចសំខាន់ៗឱ្យមកនៅត្រឹមតែប៉ុន្មានឃ្លាយ៉ាងងាយយល់បំផុត។

ភាពលេចធ្លោបំផុតនៃបច្ចេកវិទ្យាថ្មីនេះ គឺភាពបត់បែននៃការប្រើប្រាស់ដែលអ្នកប្រើប្រាស់អាចបញ្ចូលទិន្នន័យបានច្រើនរូបភាព។ លោកអ្នកអាចប្រើប្រាស់មុខងារកាមេរ៉ា ដើម្បីថតរូបឯកសារដែលនៅនឹងមុខផ្ទាល់ ឬជ្រើសរើសរូបថតដែលមានស្រាប់នៅក្នុងទូរស័ព្ទ ក៏ដូចជាការប្រើប្រាស់មុខងារបំប្លែងរូបភាពទៅជាអក្សរ (Image to Text) ដើម្បីឱ្យប្រព័ន្ធ AI ចាប់យកអត្ថបទចេញមកភ្លាមៗ។ អ្វីដែលកាន់តែពិសេសនោះ គឺបន្ទាប់ពីស្កេនរួចរាល់ Fresh AI នឹងបង្ហាញសំណួរដោយស្វ័យប្រវត្តិថា «តើចង់ឱ្យខ្ញុំសង្ខេបខ្លឹមសារខាងលើជូនអ្នកទេ?»។ នៅពេលអ្នកប្រើប្រាស់ចុចយល់ព្រម (Yes) ប្រព័ន្ធនឹងធ្វើការវិភាគលើបរិបទនៃអត្ថបទទាំងមូល រួចស្រង់យកតែចំណុចស្នូល ឬខ្លឹមសារសំខាន់ៗ ដូចជាកាលបរិច្ឆេទ កិច្ចការដែលត្រូវធ្វើ និងគោលបំណងសំខាន់ៗមកបង្ហាញជូនតែម្ដង។

មុខងារដ៏មានសារៈសំខាន់នេះ មិនត្រឹមតែជួយសន្សំសំចៃពេលវេលាយ៉ាងច្រើនសម្រាប់បុគ្គលិកការិយាល័យ និងសិស្សនិស្សិតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាជំនួយការដ៏ពូកែសម្រាប់សាធារណជនទូទៅដែលចង់ទទួលបានព័ត៌មានរហ័ស និងសុក្រឹត។ ជាមួយនឹង Fresh AI យើងក៏មិនភ្លេចផងដែរ​នូវ មុខងារស្វែងរកស្ថានីយសាកថ្មរថយន្តអគ្គិសនី «EV Zone» និងការធ្វើបច្ចុប្បន្នភាពអត្រាប្ដូរប្រាក់ រួមទាំងហាងឆេងមាសជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យកម្មវិធីនេះក្លាយជាឧបករណ៍ឌីជីថលមិនអាចខ្វះបានសម្រាប់ជនជាតិខ្មែរក្នុងឆ្នាំ ២០២៦ នេះ៕

Please Download:
https://freshai.com.kh/download