សមាគមចំនួន២ រៀបចំសិក្ខាសាលាស្ដីពី បច្ចុប្បន្នភាពច្បាប់ស្តីពីការងារសារពើពន្ធ និងសវនកម្ម
14-03-2026 14:17
(ភ្នំពេញ)៖ សមាគមស្បែកជើងកម្ពុជា និងសមាគមផលិតផលធ្វើដំណើរនិងស្បែកនៅកម្ពុជា នាថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦ បានសហការជាមួយក្រុមហ៊ុន KS Audit & Assurance រៀបចំសិក្ខាសាលាស្ដីពីបច្ចុប្បន្នភាពច្បាប់ ស្តីពីការងារសារពើពន្ធ និងសវនកម្ម ដើម្បីផ្សព្វផ្សាយ និងចែករំលែកចំណេះដឹង ដល់សមាជិក សមាជិកា ដែលអញ្ជើញចូលរួម ប្រមាណជាង ១២០នាក់ នៅសាលប្រជុំជាន់ទី១០ នៃអគារ Gateway ក្នុងន័យយល់ជ្រាបឲ្យកាន់តែច្បាស់ ដើម្បីយកទៅអនុវត្តប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងមានតម្លាភាព។
សិក្ខាសាលានេះ មានវាគ្មិនលោក រឿន វណ្ណៈ អគ្គលេខាធិការរងសមាគមស្បែកជើងកម្ពុជា និង លោក ហុិន កុសលា នាយកប្រតិបត្តិ KS Audit & Assurance ។
ក្នុងសិក្ខាសាលានេះ បានផ្សព្វផ្សាយដូចជា៖
*កិច្ចសន្យាការងារ
*ការទូទាត់ការបញ្ចប់កិច្ចសន្យាការងារ
*កាតព្វកិច្ចស្នើសុំកូតាប្រើប្រាស់ហត្ថពលកម្មបរទេស កិច្ចសន្យាការងារ និងសៀវភៅការងារជនបរទេស
*ការឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួល
*អត្ថប្រយោជន៍សម្រាប់កម្មការិនីមានគ៌ក
*សវនកម្ម៖ លើសពីកាតព្វកិច្ច តែជាយុទ្ធសាស្រ្តប្រកបដោយអនុលោមភាព៕











