រូបភាពប្រាសាទព្រះវិហារ រងការខូចខាតយ៉ាងធ្ងន់ធ្ងរបណ្តាលមកពីយោធាថៃ បាញ់ស្រោចដោយសព្វាវុធធន់ធ្ងន់ក្នុងសង្គ្រាមឈ្លានពានរយៈពេល២១ថ្ងៃ (Photo and video inside)
14-03-2026 14:41
(ព្រះវិហារ)៖ សង្គ្រាមឈ្លានមកលើទឹកកម្ពុជា យោធាថៃ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិរក្សសម្បត្តិវប្បធម៌ជាតិ ក្នុងនោះទាហានថៃ បានបាញ់គ្រាប់យុទ្ធភណ្ឌធន់ធ្ងន់ស្រោចមកលើប្រាសាទព្រះវិហារ បណ្តាលឲ្យខូចខាត ប្រាសាទដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងបុរាណដ្ឋានផ្សេងៗទៀតនៅតាមព្រំដែន រួមជាមួយនឹងការព្យាយាមដណ្ដើមយកប្រាសាទបុរាណខ្មែរទៅគ្រប់គ្រង។
សង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ ក៏បានធ្វើឱ្យប៉ះពាល់ដល់សកម្មភាពជួសជុល និងអភិរក្ស រួមទាំងទេសចរណ៍វប្បធម៌នៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទផ្សេងៗទៀតនៅតាមព្រំដែនផងដែរ តែមកដល់ពេលនេះតំបន់ទាំងនេះត្រូវបានបិទមិនអនុញ្ញាតឱ្យភ្ញៀវទេសចរចូលទស្សនា៕


































