* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្មេងប្រុសស្រី២នាក់ ស្លាប់ភ្លាមៗពេលរើសបានគ្រាប់មកដំលេង បណ្តាលឲ្យផ្ទុះនៅក្រោមស្ពានថ្មីកំពង់ថ្ម ស្រុកសន្ទុក

14-03-2026 16:50

(កំពង់ធំ)៖ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ មានហេតុការណ៍ផ្ទុះគ្រាប់មួយបានកើតឡើង ដោយសារក្មេងប្រុសស្រី២នាក់ រើសគ្រាប់មិនទាន់ផ្ទុះយកមកដុំលេង នៅក្រោមស្ពានថ្មីឆ្លងស្ទឹងជីនិត ស្ថិតក្នុងភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្ដាលឲ្យស្លាប់ទាំង២នាក់។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ រួមមាន៖

*ទី១៖ ឈ្មោះ សុទ្ធ សិលា ភេទស្រី អាយុ១៤ឆ្នាំ មានទីលំនៅភូមិជ័យមង្គល ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ
*ទី២៖ ឈ្មោះ យ៉ាន រតនា ភេទប្រុស អាយុ ៨ឆ្នាំ មានទីលំនៅភូមិ សំពៅលូន ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

របាយការណ៍របស់សមត្ថកិច្ច ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ពួកគេបានស្លាប់នៅពេលបញ្ជូន ទៅដល់មន្ទីរពេទ្យ។

បើតាមការសាកសួរពីស្ត្រីឈ្មោះ សឹម ប៉ុង អាយុ ៦៤ឆ្នាំ រស់នៅភូមិសំពៅលូន ឃុំច្រើនដើម ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលត្រូវជាយាយបង្កើតរបស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានទៅរកកាប់ដើមថ្នាំ និងស្ទូចត្រី នៅចំណុចក្រោមស្ពានថ្មីកំពង់ថ្ម ដោយមានចៅទាំង២នាក់បានទៅជាមួយផងដែរ។

ខណៈពេលគាត់កំពុងស្ទូចត្រី ចៅទាំងពីរនាក់បាននាំគ្នាលេងនៅក្រោមស្ពាន។ បន្ទាប់មកគាត់បានឮសូរចៅស្រីដំរបស់អ្វីមួយ ដូចជាលេងរបស់លេងធម្មតា ប៉ុន្តែគាត់ពុំបានដឹងថា ជាវត្ថុអ្វីនោះឡើយ។ មួយសន្ទុះក្រោយមក ស្រាប់តែមានសំឡេងផ្ទុះយ៉ាងខ្លាំងកើតឡើង ធ្វើឲ្យគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង និងប្រញាប់រត់ទៅមើល ក៏ឃើញចៅទាំង២នាក់រងរបួសធ្ងន់ធ្ងរនៅកន្លែងកើតហេតុតែម្តង។ ក្រោយមកគាត់បានស្រែកឆោឡោសុំឲ្យអ្នកជិតខាង និងអ្នកធ្វើដំណើរជួយដឹកជនរងគ្រោះទៅមន្ទីរពេទ្យជាបន្ទាន់ ប៉ុន្តែអកុសល ក្មេងទាំងពីរនាក់មិនអាចសង្គ្រោះបានឡើយ។

សមត្ថកិច្ចបានសន្និដ្ឋានជាបឋមថា មូលហេតុនៃហេតុការណ៍នេះ បណ្តាលមកពីក្មេងៗបានយក គ្រាប់មិនទាន់ផ្ទុះមកលេង ដោយមិនបានដឹងពីគ្រោះថ្នាក់បណ្តាលឲ្យផ្ទុះយ៉ាងរន្ធត់។ ករណីនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល និងសោកស្តាយយ៉ាងខ្លាំងពីសំណាក់ក្រុមគ្រួសារ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានឪពុកម្តាយ និងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

ជាមួយគ្នានេះ សមត្ថកិច្ចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអាណាព្យាបាល កុមារ និងយុវវ័យ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះវត្ថុសង្ស័យ ឬគ្រាប់មិនទាន់ផ្ទុះ ដែលអាចសេសសល់ពីសម័យសង្គ្រាម ហើយមិនត្រូវប៉ះពាល់ ឬយកមកលេងជាដាច់ខាត ព្រោះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតយ៉ាងធ្ងន់ធ្ងរ។

ក្រោយកើតហេតុភ្លាមៗ អភិបាលខេត្តកំពង់ធំលោក នួន ផារ័ត្ន និងស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហេង សុផល ព្រមទាំងសមត្ថកិច្ច និងអាជ្ញាធរ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យមើលជាក់ស្តែង និងថាជាករណីដុំគ្រាប់លេងរបស់ក្មេងរងគ្រោះមែន បណ្តាលឲ្យផ្ទុះស្លាប់។

លោកអភិបាលខេត្ត និងស្នងការនគរបាលខេត្ត សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយយ៉ាងខ្លាំងចំពោះហេតុការណ៍មួយនេះ រហូតបណ្តាលឲ្យក្មេងទាំង២នាក់ស្លាប់៕