* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ស្លាប់២នាក់ និងរបួសធ្ងន់ស្រាល៥នាក់ រវាងរថយន្ត២គ្រឿងបុកគ្នានៅស្រុកស្វាយជ្រំ

15-03-2026 16:02

(ស្វាយរៀង)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរ ចោមរោមមើលនិងរាយការណ៍មកសមត្ថកិច្ចនគរបាល មកអន្តរាគមន៍បន្ទាប់ពីមានរថយន្ត២គ្រឿងបុកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង លាន់សូរដូចរន្ទះ បណ្ដាលអោយស្លាប់២នាក់របួសធ្ងន់ស្រាល៥នាក់ នៅស្រុកស្វាយជ្រំ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៤៥នាទីយប់ ថ្ងៃទី១៤ខែមីនាឆ្នាំ ២០២៦ នៅចំណុចគីឡូម៉ែត្រលេខ១១៦.១១៧ លើផ្លូវជាតិលេខ១ ស្ថិតនៅភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងនៅថ្ងៃទី១៥ខែមីនាឆ្នាំ២០២៦នេះថា រថយន្តដែលបើកមិនប្រកាន់ស្តាំ មានឈ្មោះផូ ភ័ក្រ្តា(ស្លាប់) ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ កសិកររស់នៅភូមិបន្ទាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀងបើករថយន្ត ម៉ាកព្រុស ពណ៌ប្រផេះ គ្មានស្លាកលេខ។

ចំណែកភាគីម្ខាងទៀត អ្នកបើកបរដែលស្លាប់មានឈ្មោះ សុខ ចាន់ថុន ភេទប្រុសអាយុ ១៧ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង និងអ្នករួមដំណើរ៥នាក់ រងរបួសធ្ងន់ស្រាល ដោយបើករថយន្តម៉ាកព្រូស ពណ៌បៃតងខ្ចី ពាក់ស្លាកលេខភ្នំពេញ ២-AV៧២៤៦ ខូចខាតធ្ងន់។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកព្រុស ពណ៌ប្រផេះ គ្មានស្លាកលេខ ដោយធ្វើដំណើរលើផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិច ទៅទិសខាងកើត មិនប្រកាន់ស្ដាំ ក៏បុកជាមួយនិងរថយន្តមួយគ្រឿងទៀត ម៉ាកព្រូស ពណ៌បៃតងខ្ចី ពាក់ស្លាកលេខភ្នំពេញ ២-AV៧២៤៦ ក្នុងទិសដៅបញ្ច្រាស់គ្នាយ៉ាងពេញលេញ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរ ចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចនគរបាល មកអន្តរាគមន៍ជួយសង្គ្រោះ។

ក្រោយមកសមត្ថកិច្ចនគរបាលបានមកដល់ ធ្វើការជួយសង្គ្រោះអ្នករងរបួសធ្ងន់ស្រាល៥នាក់ បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង រីឯអ្នកស្លាប់ ឈ្មោះ សុខ ចាន់ថុន សមត្ថកិច្ច យកមកតម្កល់ទុកនៅវត្តស្វាយជ្រំ ដើម្បើស្រាវជ្រាវរកសាច់ញាតិ ចំណែកអ្នកស្លាប់ឈ្មោះ ផូ ភ័ក្រ្តា សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

សមត្ថកិច្ចនគរបាលស្រុក បានបញ្ជាក់ថា មូលហេតុដែលបង្កអោយមានករណីគ្រោះថ្នាក់ចរាចរណ៏កើតឡើងបែបនេះ ដោយសារតែ រថយន្តម៉ាកព្រុសពណ៌ប្រផេះ គ្មានស្លាកលេខ បើកមិនប្រកាន់ស្ដាំ រីឯមធ្យោបាយរថយន្តទាំងពីរគ្រឿង សមត្ថកិច្ចបានធ្វើការវាស់វែង និងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីដោះស្រាយបន្តតាមច្បាប់៕