ជំនាញអារ្យធម៌ខ្មែរ ៖តើអាមេរិកនិងអ៊ីស្រាអែលនឹងបញ្ចប់សង្រ្គាមនៅអ៊ីរ៉ង់ដោយរបៀបណា?

15-03-2026 16:23

(ភ្នំពេញ)៖ ក្នុងសង្គ្រាមនៅអ៊ីរ៉ង់ជាងពីសប្ដាហ៍មកនេះ បន្ទាប់ពីរបបអ៊ីរ៉ង់បានច្រានចោលជម្រើសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយឲ្យ «ចុះចាញ់ដោយគ្មានលក្ខខណ្ឌ» នោះមក បានធ្វើឲ្យមានសំណួរហ៊ុំព័ទ្ធទៅលើរបៀប នឹងពេលវេលានៃសង្រ្គាមយ៉ាងស្មុគស្មាញនេះថា តើអាមេរិកនិងអ៊ីស្រាអែលនឹងបញ្ចប់សង្រ្គាមនៅអ៊ីរ៉ង់ដោយរបៀបណា?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ យល់ថា បើយើងមើលពីស្ថានភាពសង្គ្រាមជាងពីរសប្តាហ៍មកនេះ ចំពោះរបៀបនិងពេលវេលានៃការបញ្ចប់សង្រ្គាមដ៏ស្មុគស្មាញជាប្រវត្ដិសាស្រ្ដនេះ មិនអាចផ្តល់ចម្លើយច្បាស់លាស់បានទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏យើងអាចមើលឃើញពីសេណារីយ៉ូចំនួនបួនដែលទំនងជាអាចកើតមានច្រើន ឬតិច ដែលត្រូវបានបង្កើតឡើងដែលអាចទុកចិត្តបំផុត។

ក្នុងនោះមានចំណុចពីរ ដែលអាចចាត់ទុកថា រឹងមាំនោះគឺ ទីមួយ៖ ទាក់ទងនឹងវិស័យនយោបាយយោធា៖ លោក ដូណាល់ ត្រាំ ដែលបានទាមទារកាលពីពេលថ្មីៗនេះថា «ឲ្យរបបអ៊ីរ៉ង់ចុះចាញ់ដោយគ្មានលក្ខខណ្ឌ» នោះគឺមិនអាចទៅរួចទេ។ ទីពីរ៖ ការរំពឹងទុក៖ ក្របខ័ណ្ឌរបៀបដោះស្រាយនិងពេលវេលាយើងឃើញលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រំា Donal Trump មានការរំពឹងទុកថា ប្រតិបត្តិការនេះមានរយៈពេលពីមួយទៅពីរសប្ដាហ៍ គិតចាប់ពីការវាយប្រហារនៅថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៦ នៅតែជាការវិវឌ្ឍទៅមុខ។

ដោយផ្អែកលើធាតុផ្សំទាំងពីរនេះ មានសេណារីយ៉ូចំនួនបួន ត្រូវបានបង្កើតឡើងដើម្បីធ្វើគណនានោះគឺ៖

១៖ ដំណោះស្រាយវេណេស៊ុយអេឡា, ជាដំណោះស្រាយដែលលោក ត្រាំ ពេញចិត្ត រហ័ស និងគ្មានការឈឺចាប់។ ប៉ុន្តែដំណោះស្រាយនេះមិនទំនងនិងមិនមានភាពប្រាកដនិយមទ្បើយ។ ពីព្រោះវាមិនសមហេតុផលទេ ក្នុងការលើកមកប្រៀបធៀបរបបដែលរលួយទាំងស្រុងដូចជារបបរបស់លោកនីកូទ្បា ម៉ាឌូរ៉ូ Nicolás Maduro ទៅនឹងរបបដែលមានរចនាសម្ព័ន្ធដូចជាអ៊ីរ៉ង់។ ព្រោះរចនាសម្ព័ន្ធរបស់អ៊ីរ៉ង់មានបួនផ្នែក៖ ប្រវត្តិសាស្ត្រ ការដឹកនាំមានអាយុកាលជិតកន្លះសតវត្សរ៍, មនោគមវិជ្ជា មានមូលដ្ឋានដ៏មានឥទ្ធិពលនៅក្នុងភាពជ្រុលនិយមខាងសាសនាដែលគាំទ្រដល់ទេវភាព, នយោបាយយោធា មានសព្វាវុធភាគច្រើនផលិតដោយខ្លួនឯង មានបច្ចេកវិទ្យាខ្ពស់ដែលងាយនឹងគ្រប់គ្រងសង្គមដោយហិង្សា ព្រមទាំងមានការរៀបចំយុទ្ធសាស្ត្រ អស់រយៈពេលជាច្រើនទសវត្សរ៍សម្រាប់ប្រឈមជាមួយ «សាតាំងធំ និងតូច» គឺសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

ហេតុនេះវាមិនអាចទៅរួចទេក្នុងការស្វែងរកលោកស្រី ដេស៊ី រ៉ូទ្រីហ្គេស Delcy Rodríguez ក្នុង​ប្រទេសវេណេហ្ស៊ុយអេឡា អាចមាននៅទីក្រុងតេអេរ៉ង់ បើនិយាយពីការពិត នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ មាន​មនុស្ស​ច្រើន​ដែល​ចង់​ក្លាយជា Maduro ជាង​អ្នក​ដែល​ចង់​ក្លាយជាលោកស្រី Rodríguez។

២៖ ដំណោះស្រាយអ៊ីរ៉ាក់, បន្ទាប់ពីសង្គ្រាមឈូងសមុទ្រលើកទីមួយនាឆ្នាំ ១៩៩០-៩១កន្លងមកនេះ លោកដាម ហ៊ូសេន Saddam Hussein គឺជាសេណារីយ៉ូដែលទំនងបំផុតនាពេលបច្ចុប្បន្ន។ ជាប្រភេទនៃសង្រ្គាម វាយលុកសម្លាប់ និងផ្ដួលរំលំរបបអ៊ីរ៉ង់ ដើម្បីមានពេលបន្ទាបបន្ថោកការព្យាករណ៍អំណាចអ៊ីរ៉ង់នៅតំបន់។ ប៉ុន្តែបើយើងពិនិត្យគោលដៅផ្តួលរំលំរបបអ៊ីរ៉ង់សម្មតិកម្មមួយដែលលោក ដូណាល់ ត្រាំDonal Trump និងលោក នេតាន់ យ៉ាហ៊ូ Netan yahu បានបណ្តុះ និងបង្ហាញយ៉ាងក្លាហាននៅដើមដំបូងនៃសង្រ្គាមនេះលែងសមហេតុផលទៀតហើយ ពីព្រោះការផ្លាស់ប្តូររបបមិនដែលធ្លាប់មាននោះទេ តាមការសម្រេចទម្លាក់គ្រាប់បែកតែម្នាក់ឯង ដោយមិនមានការឈ្លានពានលើដីនោះ។

ស្ថានភាពនេះអាចមានរយៈពេលជាច្រើនខែ ឬច្រើនឆ្នាំ ហើយសេណារីយ៉ូអ៊ីរ៉ាក់នៃទសវត្សរ៍ឆ្នាំ១៩៩០ នឹងរួមបញ្ចូលប្រើកម្លាំងកណ្ដាល ដោយរំដោះជនជាតិឃឺដនៅភាគខាងជើង និងជនជាតិស៊ីអ៊ីតនៅភាគខាងត្បូងចេញពីការគាបសង្កត់ពីរបបដឹកនាំ សាដាម ហ៊ូសេន ។ ក្នុងស្ថានភាពបែបនេះ ជនជាតិឃឺដ -Kurdsនិង បាលូឈី Balochs ក្នុងរបបអ៊ីរ៉ង់មានស្ថានភាពខុសគ្នា។

៣៖ ដំណោះស្រាយការសម្រាកលំហែកាយ, ក្នុងដំណោះស្រាយសង្រ្គាម បើបរិយាកាសនយោបាយតានតឹង គេមានដំណោះស្រាយមួយទៀតហៅថា "ការសម្រាកលំហែកាយ" ដែលជាដំណោះស្រាយលើមុខម្ហូបស្រស់ៗ ឆ្ងាញ់ៗ ដើម្បីជួយឲ្យមានអារម្មណ៍ស្រស់ថ្លា។ ដំណោះស្រាយនេះបង្ហាញពីប្រធានាធិបតីដកខ្លួនចេញមុនកាលកំណត់ ព្រុសច្រើនប៉ុន្តែមិនខាំច្រើនពេកទេ។

ទន្ទឹមនឹងនេះ យើងឃើញលោកត្រាំ ប្រកាសពីថ្ងៃទី៩ មីនា ឆ្នាំ២០២៦នេះថាអាមេរិកជោគជ័យ សង្រ្គាមស្ទើរតែចប់ហើយ។ តើវាជាសន្តិភាពទេ? ទេ! វានឹងជាការបញ្ឈប់អរិភាព។ នេះជារបៀបដំណើរការ សហរដ្ឋអាមេរិកប្រកាសថាខ្លួនពេញចិត្តនឹងលទ្ធផល ពីព្រោះវាពិតជាពេញចិត្ត ហៅវាថា «បេសកកម្មបានសម្រេច» ដូចករណីសម្លាប់អូសាម៉ា ប៊ិនទ្បាដិន Osama bin Laden នៅអាហ្គានីស្ថាន ហើយក៏បញ្ជាឲ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារ។ អ៊ីរ៉ង់ ទោះបីជារងការបំផ្លិចបំផ្លាញខ្លះក៏ដោយ ក៏ប្រកាសថា ខ្លួនជាអ្នកឈ្នះដោយសារតែមិនត្រូវបានចាញ់ទាំងស្រុង ហើយចាត់ទុកខ្លួនឯងថា ពេញចិត្តនឹងការជៀសវាងការចុះចាញ់ដោយគ្មានលក្ខខណ្ឌ និងបានជួយសង្គ្រោះរបបរបស់ខ្លួន។

៤៖ ដំណោះស្រាយរបស់អ៊ីរ៉ង់នឹងបញ្ហាអ៊ីរ៉ង់, ព្រោះគ្មានសញ្ញាកើតទ្បើងនៃការដួលរលំរបប ឬកាចុះចាញ់សង្រ្គាមនោះទេ។ ពេលនេះគំនិតគណនាអន្តរាគមន៍សង្រ្គាមរបស់អ៊ីស្រាអែល-អាមេរិក ដើម្បីបង្កឲ្យមានការបះបោរទ្រង់ទ្រាយធំពីខាងក្នុងអ៊ីរ៉ង់ គឺមិនអាចទៅរួចទេ ពីព្រោះប្រជាជនអ៊ីរ៉ង់មានការភ័យខ្លាចជាចម្បងចំពោះការទម្លាក់គ្រាប់បែក ហើយខកចិត្តយ៉ាងខ្លាំងចំពោះផលប៉ះពាល់ដែលអន្តរាគមន៍របស់អ៊ីស្រាអែល-អាមេរិក បានសម្លាប់ដល់កូនចៅក្រុមគ្រួសារខ្លួន និងបំផ្លិចបំផ្លាញប្រទេសរបស់ពួកគេ គឺធ្វើឲ្យអារម្មណ៍ពួកគេ មានការភ័យខ្លាចនិងមានគ្រោះថ្នាក់ជាងការបះបោរផ្ដួលរំលំរបបដើម្បីរំដោះខ្លួនចេញពីរបបអ៊ីរ៉ង់សព្វថ្ងៃនេះទៅទៀត។

ដូច្នេះសម្រាប់ប្រទេសអ៊ីរ៉ង់ របបនេះអាចមានភាពក្លាហានកែទម្រង់ខ្លះពីខាងក្នុង ហើយសាធារណរដ្ឋអ៊ីស្លាមទីបំផុត អាចផ្តល់ផ្លូវដល់ប្រទេសមានសេរីភាពជាងមុន លែងជាការគំរាមកំហែងដល់ប្រជាជន ដើម្បីទទួលបានដង្ហើមដកស្រួលឡើងវិញ៕