* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកអភិរក្សសម្បត្តិវប្បធម៌៖ ខ្ញុំមិនយល់ហេតុអ្វីបានជាថៃ ធ្វើអំពើគួរឱ្យស្អប់ខ្ពើមបំផ្លាញប្រាសាទព្រះវិហារ ដោយមិនយល់ពីតម្លៃវប្បធម៌ និងសម្បត្តិបេតិកភណ្ឌពិភពលោក

15-03-2026 18:14

(ព្រះវិហារ)៖ លោក ហែម ស៉ីណាត អគ្គនាយក រងអាជ្ញាធរជាតិព្រះវិហារ បានបង្ហាញការហួសចិត្ត និងមិនយល់ថាហេតុអ្វីបានជាយោធាថៃ ធ្វើអំពើគួរឱ្យស្អប់ខ្ពើមបាញ់បំផ្លាញប្រាសាទព្រះវិហារ ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់ ដោយមិនយល់ពីតម្លៃវប្បធម៌ និងសម្បត្តិបេតិកភណ្ឌពិភពលោក។

ការលើកឡើងបែបនេះរបស់មន្ត្រីអាជ្ញាធរជាតិព្រះវិហារ បានធ្វើឡើងក្នុងឱកាសលោកផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ដែលសម្របសម្រួលដោយក្រសួងព័ត៌មាន។

បន្ថែមពីនេះ លោក ហែម ស៉ីណាត បានបញ្ជាក់ថា ប្រាសាទព្រះវិហារ គឺជាសម្បត្តិបេតិកភណ្ឌពិភពលោក និងជាសម្បត្តិរួមរបស់មនុស្សជាតិទាំងមូលនៅលើពិភពលោក ដូច្នេះ ការជ្រើសរើសយកគោលដៅប្រាង្គប្រាសាទព្រះវិហារ សម្រាប់ការវាយប្រហារ ជារឿងគួរឱ្យសោកស្តាយយ៉ាងខ្លាំង «គឺជាឧក្រិដ្ឋកម្មមួយផ្នែកមួយប្រឆាំងនឹងច្បាប់បេតិកភណ្ឌពិភពលោក»។

លោក ហែម ស៉ីណាត បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំក៏មិនយល់ដែលហេតុអ្វីបានជាថៃ បានធ្វើអំពើដ៏លាមក ដែលមិនយល់អំពីវប្បធម៌ ដែលមិនយល់ជាសម្បត្តិបេតិកភណ្ឌ នេះជាសំណួររបស់ខ្ញុំ ហើយក៏ពិបាកឆ្លើយដែរ។ សំណួរនេះ ក៏មានច្រើនសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ បើទោះបីជាពួកគាត់មិនឡើងប្រាសាទ ប៉ុន្តែ ពួកគាត់បានចោទជាសំណួរ ហេតុអ្វីបានជាថៃ បំផ្លាញប្រាសាទព្រះវិហារ ដែលសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជារបស់យើងទាំងអស់គ្នា»។

បើតាមការយល់ឃើញរបស់អ្នកជំនាញអភិរក្សប្រាង្គប្រាសាទរូបនេះ ក៏បានលើកជាឧទាហរណ៍ថា ចំពោះករណីយោធាថៃ បំផ្លាញប្រាសាទព្រះវិហារ អាចមានមូលហេតុថា បើខ្លួនយកមិនបាន គឺបំផ្លាញប្រាសាទចោល ឬអាចនិយាយថា យកមិនបានជាន់ឈ្លីចោលតែម្តង។ ថៃ បានដឹងយ៉ាងច្បាស់ថា នៅឆ្នាំ១៩៦២ តុលារយុត្តិធម៌អន្តរជាតិ គឺបានកាត់ក្តីឱ្យកម្ពុជាឈ្នះក្តី ជាម្ចាស់របស់ប្រាសាទព្រះវិហារ ហើយនៅឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្តរជាតិ ក៏បានប្រកាសសាលដីកាម្តងទៀត ពាក់ព័ន្ធនឹងបញ្ហាប្រាសាទជារបស់ខ្មែរ។

ត្រង់ចំណុចការវាយប្រហារលើប្រាសាទព្រះវិហារ ត្រូវបានលោក ហែម ស៉ីណាត ចោទជាសំណួរថា តើហេតុអ្វីបានជាថៃ នៅតែងងើលមកបំផ្លាញប្រាសាទព្រះវិហារ ដោយមិនយកច្បាប់អន្តរជាតិជាគោល។

លោកវរសេនីយ៍ទោ ហែម សារឿន មេបញ្ជាការវរសេនាតូចលេខ៧៩៥ បានឱ្យដឹងថា ក្រោយបទឈប់បាញ់រវាងកងទ័ពទាំងពីរ យោធាថៃ បានរំកិលកងទ័ព ដែលល្មើសនឹងកិច្ចព្រមព្រៀង ដោយយោធាថៃ បានធ្វើផ្លូវ ធ្វើលេណដ្ឋាន រាយលួសបន្លា ធ្វើប៉ុស្តិ៍យាម នៅមុខវត្តកែវសិក្ខាគិរីស្វារៈ និងមុខប្រាសាទព្រះវិហារ។ ហើយយោធាថៃ បានបន្តដាក់រថក្រោះតម្រង់មកប្រាសាទជាដើម។

ឆ្លើយតបទៅនឹងការចោទប្រកាន់ពីសំណាក់ភាគីថៃ ថាយោធាកម្ពុជា យកប្រាសាទព្រះវិហារ ធ្វើជាទីតាំងវាយប្រហារទៅភាគីថៃ ត្រូវបានមន្ត្រីនគរបាលការពារព្រំដែនរូបនេះ បានចេញមកបញ្ជាក់ថា៖ «ការចោទប្រកាន់នេះ គឺមិនពិតនោះទេ នៅលើប្រាសាទព្រះវិហារ គឺមានតែនគរបាលការពារព្រំដែន នគរបាលទេសចរណ៍ និងនគរបាលការពារបេតិកភណ្ឌ។ ពាក្យចោទប្រកាន់ គឺមិនពិតនោះទេ តាមខ្ញុំគិតនេះ គឺជាលេសរបស់គាត់ (ថៃ) ដែលមិនមែនជាម្ចាស់ យកមិនបាន គឺគាត់ចង់កម្ទេចចោល»។

មន្ត្រីនគរបាលការពារព្រំដែនដែលឈរជើងនៅប្រាសាទព្រះវិហារ បានគូសបញ្ជាក់ថា មុនបទឈប់បាញ់គឺភាគីយោធាថៃ មិនមានមានវត្តនៅមុខប្រាសាទព្រះវិហារ និងទីតាំងមួយចំនួននៅជិតប្រាសាទនោះទេ ពោលគឺតំបន់ខ្លះជាតំបន់មិនទាន់ដាច់ស្រេច ក៏ប៉ុន្តែ ក្រោយបទឈប់បបាញ់បែរជាយោធាថៃ រំកិលរាយបន្លាលួស សាងសង់ប៉ុស្តិ៍យាម និងសំណង់មួយចំនួនទៀតជាដើម។

លោកវរសេនីយ៍ទោ ហែម សារឿន ក៏បានបង្ហាញក្តីព្រួយបារម្ភថា សកម្មភាពរបស់យោថៃ គឺអាចនឹងបង្កជាភាពតាន់តឹងជាយថាហេតុ។

បើតាមលោក ចេង សេងលីម អនុប្រធានកងឯកភាពកំចាត់មីន (ស៉ីម៉ាក់) បានឱ្យដឹងថា ក្រោយបទឈប់បាញ់ចូលជាធរមាន ក្រុមមន្ត្រីស៉ីម៉ាក់បានរកឃើញគ្រាប់បែកគ្រប់ប្រភេទជាង ១,៣០០គ្រាប់ ដែលយោធាថៃ បានបាញ់ស្រោចមកលើប្រាង្គប្រាសាទព្រះវិហារ ខណៈមន្ត្រីជំនាញកំពុងរុករកបន្ថែមទៀត។ នៅកំឡុងសង្គ្រាមឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា ដែលមានរយៈពេល២១ថ្ងៃ កាលពីខែធ្នូ ឆ្នាំ២០២៥ យោធាថៃ បានប្រើប្រាស់គ្រាប់យុទ្ធភណ្ឌធុនធ្ងន់ជាច្រើន ដោយបាញ់ស្រោចមកលើប្រាង្គប្រាសាទព្រះវិហារ រួមមានគ្រាប់បែកទម្លាក់ពីលើយន្តហោះ ដ្រូននាំគ្រាប់បែកទម្លាក់ ប្រភេទគ្រាប់បែកបាញ់ផ្លោងចេញពីកាំភ្លើងធំ និងរថក្រោះជាដើម។

លោក ចេង សេងលីម បានបន្ថែមថា ប្រភេទគ្រាប់បែកភាគច្រើនដែលថៃ ប្រើប្រាស់បាញ់កម្ទេចប្រាង្គប្រាសាទព្រះវិហារ ជាប្រភេទគ្រាប់បែក ១០៥មីលីម៉ែត្រ គ្រាប់ ១៥៥មីលីម៉ែត្រ ជាពិសេសយោធាថៃ បានប្រើប្រាស់គ្រាប់បែកប្រភេទរំសេវពណ៌ស (WP) ព្រមទាំងគ្រាប់បែកចង្កោមដែលត្រូវបានច្បាប់អន្តរជាតិ បានហាមប្រាមមិនឱ្យប្រើប្រាស់ផងដែរ៕