ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យតែងតំាងមុខតំណែង និងផ្តល់ឋានៈដល់លោក យ៉េត វីណែល ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា មានឋានៈស្មើ រដ្ឋលេខាធិការ
16-03-2026 11:11
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យតែងតំាងមុខតំណែង និងផ្តល់ឋានៈដល់លោក យ៉េត វីណែល ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា មានឋានៈស្មើ រដ្ឋលេខាធិការ។
សូមជម្រាបថា មុនទទួលបានមុខតំណែងថ្មីនេះ លោក យ៉េត វីណែល កាន់តួនាទីជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕






