* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អង្គការ AHF កម្ពុជា នឹងរៀបចំកិច្ចប្រជុំជាមួយអង្គការដៃគូ ដើម្បីរួមគ្នាអំពាវនាវឱ្យសហភាពអឺរុប (EU ) បញ្ឈប់ការរារាំងទទួលបានសមធម៌សេវាសុខភាព

16-03-2026 11:49

(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) នឹងរៀបចំកិច្ចប្រជុំជាមួយអង្គការដៃគូ និងបណ្តាញការងារ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ខាងមុខនេះ ដើម្បីរួមគ្នាស្នើទៅកាន់សហភាពអឺរុប (EU) បញ្ឈប់ការរារាំងទទួលបានសមធម៌សេវាសុខភាព ដោយជម្រុញឱ្យការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុប (EC) គាំទ្រឧបសម្ព័ន្ធនៃការទទួលបាន និងចែករំលែកអត្ថប្រយោជន៍ (PABS) ដែលមានកាតព្វកិច្ចស្របច្បាប់ចំពោះកិច្ចព្រមព្រៀងជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក WHO។

អង្គការ AHF កម្ពុជា បញ្ជាក់ថា កិច្ចព្រមព្រៀងជំងឺរាតត្បាតរបស់ WHO ដែលត្រូវបានអនុម័តនៅក្នុងខែឧសភា ឆ្នាំ២០២៥ មិនអាចបន្តទៅមុខបានទេ រហូតដល់ការចចារសម្រាប់ឧបសម្ព័ន្ធ PABS ត្រូវបានបញ្ចប់។ ឧបសម្ព័ន្ធនេះគ្រប់គ្រងពីរបៀបដែលគំរូភ្នាក់ងារបង្កររោគ និងទិន្នន័យហ្សែនត្រូវបានចែករំលែក ដើម្បីអភិវឌ្ឍវ៉ាក់សាំង ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល និងរបៀបដែលអត្ថប្រយោជន៍ត្រូវបានប្រគល់មកវិញប្រកបដោយសមធម៌។ ការចរចានៅតែពិបាកដោយ គណៈកម្មការអឺរ៉ុប និងប្រទេសអ្នកមានដូចជាអាល្លឺម៉ង់ និងស្វីស នៅបន្តប្រឆាំងនឹងបទប្បញ្ញត្តិសមធម៌សំខាន់ៗទាំងនេះ។

ថ្ងៃឱសានវាទកិច្ចព្រមព្រៀង ខិតជិតមកដល់យ៉ាងឆាប់រហ័សនាខែឧសភា ឆ្នាំ២០២៦ ការបរាជ័យក្នុងការទទួលបានកិច្ចព្រមព្រៀងមួយដែលអាចទទួលស្គាល់ និងអាចអនុវត្តបាននោះវាអាចធ្វើឱ្យយឺតយ៉ាវក្នុងការផ្តល់សច្ចាប័ន និងបង្ករកើតមានសារជាថ្មី ម្តងទៀតនូវកង្វះសមធម៌ និងភាពមិនស្មើគ្នាដែលយើងឃើញកើតមានឡើងក្នុងអំឡុងពេលរីករាតត្បាតកូវីដ១៩ ខណៈធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសមត្ថភាពផលិតកម្មសម្រាប់ក្នុងតំបន់ និងអធិបតេយ្យភាពសុខភាពពិតប្រាកដនៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម។

សំណើរសំខាន់ៗទៅកាន់អ្នកធ្វើការសម្រេចចិត្តរបស់សហភាពអឺរ៉ុប មានដូចជា៖

* ទី១៖ គ្មានសមធម៌ គ្មានកិច្ចព្រមព្រៀង៖ កិច្ចព្រមព្រៀងជំងឺរាតត្បាតមិនអាចត្រូវបានផ្តល់សច្ចាប័នដោយគ្មានឧបសម្ព័ន្ធ PABS ទេ ឧបសម្ព័ន្ធនេះមិនគួរត្រូវបានអនុម័តដោយគ្មានបទប្បញ្ញត្តិសមធម៌ដែលមានកាតព្វកិច្ចនោះទេ។

* ទី២៖ កិច្ចសហប្រតិបត្តិការ មិនមែនការទាញយកចំណេញទេ៖ អ្នកដែលទទួលបានប្រាក់ចំណេញពីប្រព័ន្ធត្រូវតែចូលរួមចំណែកដល់ប្រព័ន្ធ។ ក្រុមហ៊ុនផលិតដែលចូលរួម និងអ្នកប្រើប្រាស់ពាណិជ្ជកម្មទាំងអស់ត្រូវតែទទួលរងនូវការចែករំលែកអត្ថប្រយោជន៍ជាកាតព្វកិច្ចជាមួយនឹងការទទួលខុសត្រូវពិតប្រាកដ និងភាពច្បាស់ប្រាកដផ្នែកច្បាប់តាមរយៈកាតព្វកិច្ចក្នុងកិច្ចសន្យា ។ អត្ថប្រយោជន៍ត្រូវតែរួមបញ្ចូលការទទួលបានវ៉ាក់សាំង ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដោយសមធម៌ អាជ្ញាប័ណ្ណមិនផ្តាច់មុខសម្រាប់ក្រុមហ៊ុនផលិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ក្នុងអំឡុងពេលមានអាសន្នដល់សុខភាពសំខាន់ៗ និងការចូលរួមវិភាគទានហិរញ្ញវត្ថុប្រចាំឆ្នាំ។

* ទី៣៖ គ្មានការចុះបញ្ជី គ្មានការទទួលបាន៖ ប្រសិនបើយើងមិនដឹងថាអ្នកណាកំពុងចូលប្រើប្រព័ន្ធទេ យើងមិនអាចធ្វើឱ្យពួកគេទទួលខុសត្រូវបានទេ។ សហភាពអឺរ៉ុបត្រូវតែគាំទ្រការចុះបញ្ជីអ្នកប្រើប្រាស់ និងការតាមដាន ដើម្បីការពារភាពសុចរិតនៃប្រព័ន្ធ និងធានាថាវាមិនអាចកេងប្រវ័ញ្ចបានទេ។

* ទី៤៖ ធានាការរាប់បញ្ចូលពោពេញដោយតម្លៃសម្រាប់សង្គមស៊ីវិល ៖ តម្លាភាព ការទទួលខុសត្រូវ និងសំឡេងសហគមន៍គឺចាំបាច់ដើម្បីការពារសមធម៌។

* ទី៥៖ បញ្ឈប់ការរារាំងសមធម៌ ទទួលកិច្ចព្រមព្រៀងមួយរួចរាល់៖ ឧបសម្ព័ន្ធខ្សោយមួយប្រឈមនឹងការកើតម្តងទៀតនូវភាពមិនស្មើគ្នា និងកង្វះសមធម៌ ដូចកាលជំងឺរាតត្បាតកូវីដ-១៩ ខណៈពេលនោះដែលក៏ធ្វើឱ្យប្រទេសទាំងអស់ប្រឈមនឹងហានិភ័យ។ ប្រទេសកំពុងអភិវឌ្ឍន៍កំពុងអំពាវនាវឱ្យមានការចែករំលែកអត្ថប្រយោជន៍ដែលមានកាតព្វកិច្ច និងអាចអនុវត្តបាន ហើយសហភាពអឺរ៉ុបត្រូវតែឈប់ពន្យារពេល និងអនុវត្ត។

* ទី៦៖ ការពារផលិតកម្មដោយប្រទេសក្នុងតំបន់៖ បើគ្មានការចែករំលែកអត្ថប្រយោជន៍ដែលមានលក្ខណៈសមធម៌នោះទេ គំនិតផ្តួចផ្តើមប្រកបដោយអធិបតេយ្យភាពសម្រាប់ផលិតកម្មដោយប្រទេសក្នុងតំបន់ ហើយធិបតេយ្យភាពសុខភាពប្រឈមនឹងការក្លាយជាការសន្យាដែលអត់ប្រយោជន៍។ បទប្បញ្ញត្តិ PABS ដែលមានកាតព្វកិច្ចគឺមានសារៈសំខាន់ដើម្បីធ្វើឱ្យវាក្លាយជាការពិត៕