* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បញ្ចុះខណ្ឌសីមាវត្តឈ្នួន នៅស្រុករវៀង តម្លៃជិត២៧ម៉ឺនដុល្លារ, លោក អ៊ុក គឹមសាន អំពាវនាវពុទ្ធបរិស័ទ បន្តចូលរួមអភិវឌ្ឍវត្តអារាមឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនា

16-03-2026 14:26

(ព្រះវិហារ)៖ លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករវៀង តំណាងលោក គីម រិទ្ធី អភិបាលខេត្ត នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធី បុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តចន្ទរង្សីនិមិត្ត ហៅវត្តឈ្នួន ស្ថិតនៅភូមិឈ្នួន ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ ដោយមានការចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំងពុទ្ធបរិស័ទជាច្រើនកុះករ។

នៅក្នុងឱកាសនោះ លោក អ៊ុក គឹមសាន បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ប្រគេនព្រះសង្ឃ និងជូនលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមានាពេលនេះ។

លោក អ៊ុក គឹមសាន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ព្រះសង្ឃ ពុទ្ធបរិស័ទ និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដែលបានរួមគ្នាកសាងសមិទ្ធផលនានាក្នុងវត្តអារាម ដើម្បីបម្រើដល់វិស័យព្រះពុទ្ធសាសនា និងជាកន្លែងបណ្តុះបណ្តាលសីលធម៌ គុណធម៌ ដល់ប្រជាពលរដ្ឋ។

លោកអភិបាលរងខេត្តព្រះវិហារ ក៏បានថ្លែងលើកឡើងថា ការរីកចម្រើននៃវត្តអារាម គឺជាកត្តាសំខាន់ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាមូលដ្ឋានគ្រឹះក្នុងការអប់រំសីលធម៌ សន្តិភាព និងការរស់នៅដោយសុខដុមរមនា ក្នុងសង្គម។

លោកថា ពិធីបុណ្យបញ្ចុះខណ្ឌសីមា គឺជាពិធីសាសនាដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា ដែលធ្វើឡើងដើម្បីកំណត់ព្រំប្រទល់ព្រះវិហារ សម្រាប់ឲ្យព្រះសង្ឃប្រើប្រាស់ក្នុងការបំពេញពិធីសង្ឃកម្ម និងសកម្មភាពសាសនានានា ស្របតាមប្រពៃណីព្រះពុទ្ធសាសនា។

ជាមួយគ្នានេះ លោក អ៊ុក គឹមសាន ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទទាំងអស់ បន្តចូលរួមថែរក្សា និងអភិវឌ្ឍវត្តអារាមឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីទុកជាបេតិកភណ្ឌសម្រាប់កូនចៅជំនាន់ក្រោយ និងជាកន្លែងប្រតិបត្តិធម៌តាមព្រះពុទ្ធសាសនា។

លោកក៏បានថ្លែងអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជួយទប់ស្កាត់បញ្ហាគ្រឿងញៀន បញ្ហាក្មេងទំនើង និងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ កុំឱ្យកើតមាននៅក្នុងមូលដ្ឋាន ដើម្បីឱ្យការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព កាន់តែមានប្រសិទ្ធិភាព ស្របតាមគោលនយោបាយបច្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបុិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមបញ្ជាក់ថា៖វត្តចន្ទរង្សីនិមិត្ត ហៅវត្តឈ្នួន បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ដឹកនាំដោយព្រះគ្រូចៅអធិការចំនួន៤ព្រះអង្គ រហូតសម្រេចបាន១០០% ដោយចំណាយថវិកាសរុបចំនួន២៦៧០០០ដុល្លា ហើយបច្ចុប្បន្ននេះនៅជំពាក់គេចំនួន៣៣.៩៦៦០០០រៀល។ នៅក្នុងឱកាសនេះដែរលោក អ៊ុក គឹមសាន និងក្រុមការងារចុះមូលដ្ឋានស្រុករវៀង បានចូលរួមបច្ច័យកសាងចំនួន៥,២០០០០០រៀលផងដែរ៕