លោកបណ្ឌិត ហ៊ុន សុខា ដឹកនាំក្រុមការងារចលនាកសាងសមាជិកបក្សចុះមូលដ្ឋានខេត្តកំពត ចុះសួរសុខទុក្ខ និងនាំយកសម្ភារជូនបងប្អូនប្រជាពលរដ្ឋដែលរងការខ្វះខាត

16-03-2026 14:27

(កំពត)៖ លោកបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមចលនាកសាងសមាជិកបក្សចុះមូលដ្ឋានខេត្តកំពត បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកសំភារៈផ្សេងៗជូនបងប្អូនប្រជាពលរដ្ឋដែលរងការខ្វះខាតនៅក្នុងឃុំត្រមែង ស្រុកឈូកខេត្តកំពត នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។

នៅក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីលោកអ៊ឹម វីរះ, លោក តាក់ សឿន, លោក ឈូក រដ្ឋា, លោក ផង់ ភេក, លោក ស៊ូ សៅ, លោក ព្រំ ភារុណ ដែលជាសមាជិកក្រុមការងារកសាងសមាជិកបក្សចុះមូលដ្ឋានខេត្តកំពត ព្រមទាំងលោកអភិបាលរងស្រុកអង្គរជ័យ និងលោក លោកស្រីប្រធានគណបក្សឃុំត្រមែង ស្រុកឈូកខេត្តកំពតផងដែរ។

លោកបណ្ឌិត ហ៊ុន សុខា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់។

ពេលសួរសុខទុក្ខនេះ លោកបណ្ឌិត ហ៊ុន សុខា បាននាំយកនូវអំណោយរួមមាន៖

*ទី១៖ យករទេះរុញជូនជនពិការ២នាក់ រួមទាំងថវិកាថវិកាមួយចំនួន
*ទី២៖ ចាក់ដីពង្រាបមុខមណ្ឌលសុខភាពអង្គភ្នំតូច
*ទី៣៖ ពិនិត្យ និងប្រគល់កុំព្យុទ័រ៥គ្រឿង ដល់មជ្ឍមណ្ឌលសិក្សាសហគមន៏តំបូងខ្ពស់។

លោកបណ្ឌិតបានបន្តថា «ទោះបីអំណោយទាំងនេះមិនមានតម្លៃមហិមាក្តី ប៉ុន្តែជាការចែករំលែកពីចិត្តស្មោះស្ម័គ្រ និងជាកម្លាំងចិត្តមួយ ជួយសម្រួលដល់ជីវភាពរស់នៅ និងការបំពេញភារកិច្ចប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋដែលរងការខ្វះខាតជីវភាពប្រចាំថ្ងៃ»។

សូមបញ្ជាក់ថា សម្ភារ និងថវិកាដែលបាននាំយកទៅប្រគល់ជូននាពេលនេះ គឺអំណោយដ៏ថ្លៃថ្លារបស់លោក ភឺន ផល្លា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារ ចលនាកសាងសមាជិកបក្សចុះមូលដ្ឋានរាជធានី-ខេត្ត៕