រដ្ឋមន្ត្រី នេត្រ ភក្រ្តា ចុះពិនិត្យ និងផ្តល់អនុសាសន៍ក្នុងការថែទាំ កែលម្អ ជួសជុលសំណង់ប្រវត្តិសាស្ត្រ «ផ្ទះសរសេរ១០០» ដែលមានអាយុជាង១០០ឆ្នាំ ក្នុងខេត្តក្រចេះ
16-03-2026 22:07
(ក្រចេះ)៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យ និងផ្តល់អនុសាសន៍ក្នុងការថែទាំ កែលម្អ ជួសជុលសំណង់ប្រវត្តិសាស្ត្រ «ផ្ទះសរសេរ១០០» ក្នុងខេត្តក្រចេះ។
ផ្ទះសសរ១០០ មានវ័យជាង១០០ឆ្នាំ មានទីតាំងស្ថិតនៅវិហាររកាកណ្ដាល សង្កាត់រការកណ្ដាល ក្រុងក្រចេះ។
ផ្ទះចំណាស់នេះ ជាទីតាំងទេសចរណ៍ដ៏គួរឱ្យទាក់ទាញមួយ នៅក្នុងខេត្តក្រចេះ។ ផ្ទះនេះត្រូវបាន មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ រៀបចំសាងសង់ឡើងវិញ ក្រោយពេលម្ចាស់ផ្ទះបរិច្ចាគជូននៅឆ្នាំ២០២០។
ផ្ទះសសរ១០០ បច្ចុប្បន្ននៅសល់សសរតែ៤០ដើមប៉ុណ្ណោះ ដោយសារតែសសរផ្សេងៗទៀតមានសភាពទ្រុឌទ្រោម ហើយត្រូវបានគេដកចេញ។
សម្ភារបុរាណមួយចំនួន ត្រូវបានរក្សាទុកដូចជាគ្រឿងសង្ហារឹម គ្រឿងតម្បាញ ព្រះគណេស កណ្តៀវ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ដើម្បីឱ្យភ្ញៀវទេសចរឡើងទៅទស្សនា៕




