* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រី អ៊ឹង កន្ថាផាវី ចុះសួរសុខទុក្ខ និងនាំយកស្បៀង សម្ភារៈប្រើប្រាស់ ចែកជូនប្រជាពលរដ្ឋភៀសសឹកចំនួន៤៥៣គ្រួសារ នៅវត្តឧត្តរគិរីទួលអណ្តែត ខេត្តព្រះវិហារ

17-03-2026 12:08

(ព្រះវិហារ)៖ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អមដំណើរដោយថ្នាក់ដឹកនាំ រួមជាមួយមន្ត្រីរាជការក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារី ខេត្តព្រះវិហារ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវស្បៀង និងសម្ភារៈប្រើប្រាស់ ចែកជូនប្រជាពលរដ្ឋភៀសសឹកចំនួន៤៥៣គ្រួសារ រួមទាំងស្ត្រីមានផ្ទៃពោះ ស្ត្រីដែលមានកូនតូច គ្រូពេទ្យ គ្រូបង្រៀន និងសិស្សានុសិស្ស ដែលកំពុងស្នាក់នៅក្នុងជំរុំភៀសសឹកវត្តឧត្តរគិរីទួលអណ្តែត ស្រុកគូលែន ខេត្តព្រះវិហារ។

កម្មវិធីនេះ ធ្វើឡើងក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។

ក្នុងឱកាសសំណេះសំណាលនេះ លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានពាំនាំនូវការសួរសុខទុក្ខដោយក្តីនឹករលឹកបំផុតពី សម្ដេចធិបតី នាយករដ្ឋមន្ត្រី ព្រមទាំងលោកស្រីបណ្ឌិត និងបានថ្លែងអំណរគុណដល់វីរកងទ័ព ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលបានលះបង់ និងរួមសុខរួមទុក្ខនៅតាមបន្ទាត់ព្រំដែន។

លោកស្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយ «មិនទុកនរណាម្នាក់ឱ្យនៅឯកោ» និងកំពុងខិតខំប្រឹងប្រែងដោះស្រាយ រាល់បញ្ហាប្រឈមនានាដោយសន្តិវិធី ផ្អែកលើយន្តការច្បាប់ និងការទូតអន្តរជាតិ ដើម្បីធានាបាននូវអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងបង្កលក្ខណៈឱ្យបងប្អូនអាចវិលត្រឡប់ ទៅកាន់លំនៅដ្ឋានវិញប្រកបដោយសុវត្ថិភាព និងមោទនភាព។

មុននឹងបញ្ចប់ លោកស្រីកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរដល់រដ្ឋបាលខេត្ត និងអង្គភាពពាក់ព័ន្ធទាំងអស់ រួមទាំងអាជ្ញាធរនៅមូលដ្ឋាន ដែលបានរួបរួមសាមគ្គីគ្នា រៀបចំមណ្ឌលសុវត្ថិភាពដល់ប្រជាពលរដ្ឋភៀសសឹក ដោយបង្ករលក្ខណៈអំណោយផល និងសុវត្ថិភាព សម្រាប់ការស្នាក់នៅរបស់បងប្អូនភៀសសឹកទាំងអស់ ជាពិសេសស្ត្រី និងក្មេងស្រី៕