ក្មេងប្រុសម្នាក់ដែលរៀននៅសាលារៀនឯកជនមួយម្តុំពោធិ៍ចិនតុង បាត់ចេញពីផ្ទះ ត្រូវក្រុមគ្រួសារស្វែងរកឃើញហើយ
17-03-2026 15:00
(ភ្នំពេញ)៖ ក្មេងប្រុសម្នាក់ឈ្មោះ ផាន់ស៉ី ស៊ុងហ៉ី រស់នៅតំបន់ឈូកវ៉ា២ រៀនថ្នាក់ទី៦ខ១ នៃសាលាឯកជនមួយនៅម្តុំពោធិ៍ចិនតុង ដែលបាត់ចេញពីផ្ទះនៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ត្រូវបានក្រុមគ្រួសារស្វែង រកឃើញវិញហើយ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះ។
ក្មេងប្រុសនេះ ត្រូវបានក្រុមគ្រួសារ បានរកឃើញនៅក្នុងបុរី គីមធី ស្ថិតនៅសង្កាត់កាកាបទី២ រាជធានីភ្នំពេញ៕





