* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាជ្ញាធរខេត្តតាកែវ នឹងរៀបចំព្រឹត្តការណ៍ «តាកែវសង្ក្រាន្ត ឆ្នាំ២០២៦» រយៈពេល៣ថ្ងៃ នៅបរិវេណសួនច្បារមាត់បឹងតាកែវ

17-03-2026 21:57

(តាកែវ)៖ មិនខុសពីឆ្នាំមុនៗ ដើម្បីបង្ករភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋ និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ខាងមុខនេះ អាជ្ញាធរខេត្តតាកែវ នឹងរៀបចំ «ព្រឹត្តការណ៍តាកែវសង្ក្រាន្ត ឆ្នាំ២០២៦» ដែលមានរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤-១៥-១៦ ខែមេសា ខាងមុខ នៅបរិវេណសួនច្បារមាត់បឹងតាកែវ។

ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ និងសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការរៀបចំព្រឹត្តការណ៍សង្ក្រាន្តតាកែវ ឆ្នាំ២០២៦ នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ថាដើម្បីបង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អាជ្ញាធរខេត្ត និងរៀបចំព្រឹត្តការណ៍តាកែវសង្ក្រាន្ត រយៈពេល៣ថ្ងៃ នៅសួនច្បារមាត់បឹងតាកែវ ដោយមានរៀបចំទីតាំងកម្សាន្តសប្បាយជាច្រើនកន្លែង រួមមាន៖ ភូមិមរតកវប្បធម៌ប្រវត្តិសាស្រ្ត ភូមិល្បែងប្រជាប្រិយ តំបន់ត្រជក់ចិត្ត ពីធីសាសនា ការសម្ដែងសិល្បៈបុរាណ និងការតាំងបង្ហាញមុខម្ហូបល្បីៗប្រចាំខេត្តតាកែវជាច្រើនទៀត។

លោកអភិបាលខេត្តតាកែវ បានបន្តថា ក្រៅពីការៀបចំសង្ក្រាន្តរយៈពេល៣ថ្ងៃ នៅមុខថ្ងៃចូលឆ្នាំមកដល់ អាជ្ញាធរខេត្តក៏បានរៀបចំការប្រណាំងរទះគោសាឡីផងដែរ គឺនៅថ្ងៃសៅរិ៍ ទី១១ ខែមេសា នៅបរិវេណសាលានយោបាយ ស្ថិតនៅភូមិ៣ សង្កាត់រកាក្នុងក្រុងដូនកែវ។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្តតាកែវ ក៏បានណែនាំដល់អាជ្ញាធរក្រុង ស្រុក ត្រូវសហការជាមួយបណ្ដាវត្តអារាមនានារៀបចំសង្ក្រាន្ត និងលេងល្បែងប្រជាប្រិយ ដើម្បីថែរក្សាមរតកវប្បធម៌ខ្មែរ ក្នុងនោះដែរក៏ត្រូវពង្រឹងការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ ដោយបង្កើនការយកចិត្តទុកដាក់ខ្ពស់ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ការរៀបចំសោភ័ណភាព មានការតុបតែងលម្អតាមដងផ្លូវ និងទីតាំងប្រារព្ធពិធីឱ្យមានភាពទាក់ទាញស្រស់ស្អាតផងដែរ៕