ពិធីជួបជុំអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី លើកពេលទៅថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦
18-03-2026 12:21
(ភ្នំពេញ)៖ សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី បានជូនដំណឹងអំពីការបរិច្ចេទថ្មីនៃការជួបជុំអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦វិញ យោងតាមសំណូមពរពី លោក Anatoly Borovik អគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា។
សូមជម្រាបថា ពិធីជួបជុំនឹងធ្វើឡើងនៅម៉ោង ៥៖០០ល្ងាច នៅសណ្ឋាគារសុខា ភ្នំពេញ ក្រោមការចូលរួមជាភ្ញៀវកិត្តិយសពិសេស ដោយលោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសកម្ពុជា៕




